
ភ្នំពេញ: បុរសម្នាក់សង្ស័យស្រាបើករថយន្ត toyota prius មួយគ្រឿងជ្រុលទៅបុកខឿនឡើងលើសួនចែកទ្រូងផ្លូវបណ្តាលឲ្យខូតខាតខឿនសួនពីកង់និងដើមផ្ការមួយយដើមឯរថយន្តកល់ជាប់នឹងបែកកង់ទៅមុខលែងរួច។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ យប់ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២២ នៅចំណុចមុខវត្តនួនមុន្នី តាមបណ្តោយផ្លូវ ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តtoyota priusមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AE-0229ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនខូតខាតពីកង់ ហើយរថយន្តបន្តឡើងលើសួនចែកទ្រូវផ្លូវទៅប៉ះដើមផ្កាមួយដើម ឯរថយន្តបង្កកល់ជាប់លើសួននឹងបែកកង់ខាងមុខខាងឆ្វេងទៅលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់