ទំព័រដើម ទំព័រដើម ចោរដាច់យ៉ៃ ឆក់កាបូបក្មេងប្រុសម្នាក់ ទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់

ចោរដាច់យ៉ៃ ឆក់កាបូបក្មេងប្រុសម្នាក់ ទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់

- ពាណិជ្ជកម្ម -

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពឆក់កាបូបក្មេងប្រុសម្នាក់ទើបលក់អេតចាយបានលុយ១០ម៉ឺនរៀលបានសម្រេច ហើយរត់គេចខ្លួន ត្រូវបានពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាដេញចាប់ជាប់រួចប្រគល់ជូនសមត្ថកិច្ច។

ហេតុការណ៍មួយគាត់មានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៨ និង ៤៥ នាទីយប់ថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ ខាងលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះធី សាន ភេទប្រុស អាយុ២០ឆ្នាំជាង មុខរបតមិនពិតប្រាកដ ស្នាក់នៅម្តុំលូប្រាំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ចំណែកជនរងគ្រោះមានឈ្មោះចែង គឹងហ៊ាង ភេទប្រុស អាយុ១១ឆ្នាំ ស្នាក់នៅម្តុំផ្លូវ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីក្មេងប្រុសដែរជាជនរងគ្រោះបានរៀបរាប់ប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានទៅលក់អេតចាយបានលុយចំនួន ១០ ម៉ឺនរៀលហើយដាក់លុយក្នុងកាបូបដើរស្ពាយទិសដៅពីរកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យម្នាក់ដើរមកតាមក្រោយបានមកធ្វើសកម្មភាពឆក់កាបូបពីរូបគេកំពុងស្ពាយជាប់ស្មាបានសម្រេចហើយបានរត់គេចខ្លួនខណះជនរងគ្រោះបានស្រែកចោរៗផ្អើលដល់ដល់អហនកធ្វើដំណើរតាមដងផ្លូវក៍នាំគ្នាដេញចាប់បានភ្លាមៗរួចទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំបន្តដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងផងដែរ៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម