More

    តារាសម្តែងម្នាក់សង្ស័យតែស្រវឹង បើកឡានបុកបង្គោលភ្លើង និងរបង ខ្ទេចឡានមួយកំណាត់មុខ

    spot_img

    ភ្នំពេញ៖ លោក លឹម ជាឡាយ ដែលជាតារាសម្ដែងដ៏ល្បីឈ្មោះ និងស្រស់សង្ហារម្នាក់ សង្ស័យតែស្រវឹងស្រាបានបេីករថយន្តLexlis RX400h ជ្រុលចង្កូតទៅបុករបងថ្មរួម និងបង្គោលភ្លេីងបណ្ដាល ឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ២០០២ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    បេីតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Lexlis RX400h ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2B-0018 ដែលគេស្គាល់អ្នកបេីកបរគឺជាតារាសម្ដែងលោក លឹម ជាឡាយ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០០២ ទិសដៅពីកេីតមកលិច លុះមកដល់កន្លែងកេីតហេតុ ដោយសង្ស័យរូបគាត់ស្រវឹងស្រាក៏រេចង្កូតទៅបុករបង ថ្មរួមនិងបង្គោលភ្លេីង ថ្មរងការខូចខាតតិចតួចប៉ុណ្ណោះ តែរថយន្តបង្កវិញបានរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អដែរ មិនធ្វេីឲ្យតារាសម្តែងរូបនោះរងរបួដនោះទេ។

    ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ដោយបានពិនិត្យ នៅចំណុចកើតហេតុខាងលើ ដោយមិនមានការខូចខាតធ្ងន់ធ្ងរនោះទេ ទេីបសម្រេចចិត្តប្រគល់រថយន្ត ឲ្យទៅម្ចាស់អូសយកទៅផ្ទះ ទុកជួសជុលដោយខ្លួនឯង៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

      

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img