ទំព័រដើម ទំព័រដើម ពលរដ្ឋស្រែករកយុត្តិធម៌ បន្ទាប់ពី មន្រ្តីអគ្គានុរក្សពន្ធនាគារ ខេត្តបន្ទាយមានជ័យ ម្នាក់ បើករថយន្ត បុ.កមនុស្សស្លា.ប់ និងរបួសធ្ងន់

ពលរដ្ឋស្រែករកយុត្តិធម៌ បន្ទាប់ពី មន្រ្តីអគ្គានុរក្សពន្ធនាគារ ខេត្តបន្ទាយមានជ័យ ម្នាក់ បើករថយន្ត បុ.កមនុស្សស្លា.ប់ និងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ខេត្តបន្ទាយមានជ័យ ÷ កាលពី ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រួសារ ជនរងគ្រោះ បានប្រាប់សារ ព័ត៌ មាន យើងឲ្យដឹងថា សមាជិកគ្រួសាររបស់ពួកគាត់ ម្នាក់បានស្លាប់ និង ម្នាក់ទៀត រងរបួស យ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង កាលពីវេលាម៉ោង ៧:៣០នាទី យប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២២ រវាង រថយន្ត បុក ម៉ូតូ នៅមិនទាន់ បាន ទទួល យុត្តិធម៌ និង មិនទាន់បាន ទទួល សំណង ណា មួយឡើយ ពីភាគី ខាងរថយន្តឡើយ ។

ក្រុមគ្រួសារ ជនរងគ្រោះ បន្តឲ្យដឹងទៀតថា ភាគីខាងរថយន្ត ត្រូវបានគេស្គាល់ថា មានឈ្មោះ វៀន លីគុយសេង ភេទប្រុស ជាមន្ត្រី អគ្គានុរក្ស ពន្ធនាគារ ខេត្តបន្ទាយមានជ័យ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើង នៅចំណុចខាងជើង វត្តសេរីមង្គល ប្រហែល ៥០ម៉ែត្រ ឋិតក្នុងភូមិ ក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រវាង រថយន្ត មួយ គ្រឿង ម៉ាក LUXIS RX 330 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-3250 បើកបរ ក្នុងល្បឿនលឿន ទិសដៅ បញ្ច្រាស់ទិស គ្នា ដោយរថយន្ត បានជិះចូលបំពានទៅលើផ្លូវខាង ភាគី ម៉ូតូ ប្រវែង( ២០ សង់ទីម៉ែត្រ ) ហើយបាន បុក ម៉ូតូ មួយគ្រឿងយ៉ាងពេញទំហឹង ម៉ាក ហុងដាឌ្រីម C125 ពណ៍ ខ្មៅ ស៊េរីឆ្នាំ ២០១២ ស្លាកលេខ ភ្នំពេញ 1BG- 1154 (នេះបើយោងតាមការ អះអាងរបស់ក្រុមគ្រួសារ ជនរងគ្រោះ ) ។

ក្នុងហេតុការណ៍នេះ បណ្តាល បុរសម្នាក់ ជាភាគីខាងម៉ូតូឈ្មោះ អំ សាមឿង អាយុ ៣៦ ឆ្នាំ មានមុខរបរ (គ្រួបង្រៀន )មានទីលំនៅ ភូមិ ឈ្នួរ ឃុំ ឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ រីឯ ជនរងគ្រោះ ១នាក់ទៀត ឈ្មោះ ឈន សូណែតសត្យា ភេទស្រី អាយុ ២៤ ឆ្នាំ មុខរបរ( គ្រួបង្រៀន )មានទីលំនៅ ភូមិ អូរអណ្តូងកណ្ដាល ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួស យ៉ាងធ្ងន់ធ្ងរ ដោយ បាក់ឆ្អឹងត្រកៀក ។ ហើយក្រុមគ្រួសារ ជនរងគ្រោះ បន្តថា បុរស ដែលបានស្លាប់ និងស្រ្តី ដែលរងរបួស ធ្ងន់ធ្ងរ នេះ គឺជា គូដណ្តឹងនិងគ្នា ដោយសល់តែរយៈពេល តែ ១០ថ្ងៃទៀត តែប៉ុណ្ណោះ ដល់ថ្ងៃចូលរោងការ ហើយ បែរជា មកជួបរឿងអកុសល បែបនេះ ទៅវិញ ។

ក្រុមគ្រួសារ ជនរងគ្រោះ បន្ថែមទៀតថា ក្រោយថ្ងៃកើតហេតុ តៃកុងរថយន្ត មិនបានចូលខ្លួនមកដោះស្រាយដោយផ្ទាល់ នោះទេ ដោយឲ្យម្តាយ ដែលត្រូវបានគេស្គាល់ថា ឈ្មោះ ប៉ុក ណាឌី ជាអតីត អភិបាលរងខេត្តបន្ទាយមានជ័យ និង បច្ចុប្បន្ន ត្រូវបានផ្ទេរទៅជាអភិបាលរងខេត្តពោធិ៍សាត់ ចូលខ្លួន ជាតំណាង ដើម្បី ដោះស្រាយ ជំនួស តែដំណោះស្រាយដំបូង លើកទី១ និង ទី២ នៅទីតាំងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ គឺតំណាង ភាគីខាងរថយន្ត មិនបានផ្តល់ចំលើយ ឬ ឆ្លើយតប ណាមួយ ជូនក្រុមគ្រួសារជនរងគ្រោះឡើយ ។ ដោយលើទី ៣ តំណាង ភាគី របស់លោក វៀន លីគុយសេង បានសម្រេចចិត្ត បង់ប្រាក់ជូនជនរងគ្រោះ បានត្រឹមតែ ៦លានរៀល តែប៉ុណ្ណោះ ដោយអ្នកស្លាប់ ទទួលសំណង ចំនួន២លានរៀល អ្នករងរបួស ចំនួន ៤លានរៀល តែត្រូវបាន ក្រុមគ្រួសារជន រងគ្រោះ បដិសេធ ទើបលោក ស្រី ប៉ុក ណាឌី តំលើងតំលៃឲ្យ ២លានរៀលបន្ថែម ទៀត សរុបទាំងអស់ ចំនួន ៨ លានរៀល តែក្រុមគ្រួសារជនរងគ្រោះ នៅតែមិនព្រម ទទួលដដែល ។ ដោយពួកគាត់ ទាមទារសំណង សំរាប់អ្នកស្លាប់ ចំនួន ២មុឺនដុល្លា រីឯអ្នករងរបួសធ្ងន់ ចំនួន ៣មុឺនដុល្លា ។

ក្រុមគ្រួសារជនរងគ្រោះ បានលើកឡើងថា លោក ស្រី ប៉ុក ណាឌី អភិបាលរង ខេត្តពោធិ៍សាត់ ត្រូវជាម្តាយ លោក វៀន លីគុយសេង និងជាតំណាង ជំនួសកូនរបស់គាត់ផងនុះ ប្រហែល កំពុងតែ អាងអំណាចជាអភិបាលរងខេត្តហើយមើលទៅ? ទើប យកលុយបន្តិចបន្តូច មកជះលើក្បាលក្រុមគ្រួសាររបស់ពួកគាត់ ដែលជារាស្រ្ត ទន់ខ្សោយ ដើម្បីបញ្ចប់រឿង គឺ មិនអាចទៅរួចនោះទេ ។

ដូច្នេះ ក្រុមគ្រួសារ ជនរងគ្រោះ សូមអំពាវនាវ ដល់ស្ថាប័ន ច្បាប់ ក្នុងខេត្ត បន្ទាយមានជ័យ មេត្តាជួយរកយុត្តិធម៌ ដល់ពួកគាត់ផង ព្រោះពួកគាត់ មិនអាចទទួល យកបាននោះទេ នូវដំណោះស្រាយ ក្នុងតំលៃដូចខាងលើ ព្រោះសមាជិករបស់គាត់ ១នាក់ បានស្លាប់ និង ១នាក់ទៀតរងរបួស យ៉ាងធ្ងន់ធ្ងរ អាចនិងពិការ អស់មួយជីវិត តើតំលៃ ៨ លានរៀល ដែលភាគី ខាងរថយន្ត ផ្តល់ជូន ពួកគាត់នេះ សាកសម្យ និង យុត្តិធម៌ ដែរឬទេ ?

ជុំវិញបញ្ហាដូចខាងលើនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២នេះ អង្គភាព សារព័ត៌មាន យើង នៅមិនទាន់ ទទួលការបំភ្លឺណា មួយពីលោក វៀន លីគុយសេង និង លោកស្រី ប៉ុក ណាឌី ជាតំណាង ភាគីខាងរថយន្ត នៅឡើយ ទេ ដោយសារគ្មានលេខទូរស័ព្ទ ទំនាក់ទំនង ។ ដូច្នេះអង្គភាព យើង រីករាយទទួល ការបំភ្លឺគ្រប់ពេល ដោយយោង តាមច្បាប់ស្តីពី “របបសារព័ត៌មាន” ៕ដោយ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម