
កោះកុង÷ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ដោយ មានការអនុញ្ញាតពីលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការសម្រប សម្រួលជាមួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន ដែលនៅសេសសល់មិនទាន់ទទួលយកការដោះស្រាយគោលនយោ បាយរបស់រាជរដ្ឋាភិបាល ។
ការចុះសម្របសម្រួលដោះ ស្រាយបញ្ហាដីធ្លីនេះ គឺជាការចុះសម្របសម្រួលដោះស្រាយ ជា មួយប្រជាពលរដ្ឋ ចំនួន ២១គ្រួ សារ ដែលរងផលប៉ះពាល់ដោយសារគម្រោងវិនិយោគអភិវឌ្ឍរបស់ក្រុមហ៊ុនយូញៀន ដែលជាប្រជាពលរដ្ឋប្រភេទ១ (រស់នៅក្នុងទីតាំងវិនិយោគក្រុមហ៊ុនយូញៀន) នៅភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលមិនទាន់ទទួលយកការដោះស្រាយគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។
គួរបញ្ជាក់ដែរថា ការចុះសម្រប សម្រួលដោះស្រាយនេះ ធ្វើនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២
មានការអញ្ជើញចូលរួមពីក្រុម ការងារអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី រដ្ឋបាលខេត្ត រដ្ឋបាលស្រុកបូទុមសាគរ អាជ្ញាធរមូល ដ្ឋាន និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ៕ ដោយ ញុឹប សន