ទំព័រដើម ទំព័រដើម រថយន្ត priusបោះពួយបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលរាត្រី រួចបើករត់បាត់

រថយន្ត priusបោះពួយបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្តាលរាត្រី រួចបើករត់បាត់

- ពាណិជ្ជកម្ម -

ភ្នំពេញ: រថយន្តtoyota prius មួយគ្រឿងមិនចាំស្លាកលេខបានបើកបុកចូលផ្ទះពលរដ្ឋទាំងកណ្ដាលរាត្រី បណ្តាលផ្ទះប្រជាពលរដ្ឋ ឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៧ ខែមិនា ឆ្នាំ ២០២២ នៅចំណុចផ្ទះជារដ្ឋមួយកន្លែង ជាប់នឹងបុរីពិភពថ្មី តាមបណ្ដោយផ្លូវ ២០០៥ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថាមុនកើតហេតុ ឃើញរថយន្តtoyota priusមួយគ្រឿងពណ៌ទឹកប្រាក់មិនចាំស្លាកលេខបានធ្វើដំណើរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកចូលផ្ទះប្រជារដ្ឋពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទ្វារផ្ទះយ៉ាងដំណំ ចំណែករថយន្តបង្កបានបើករយ៉ែថយក្រោយ រួចបន្តដំណើរទៅមុខគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុម្ចាស់ផ្ទះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាងដើម្បីឱ្យសមត្ថកិច្ចជួយស្វែងរកជនបង្កដើម្បីយកមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម