ទំព័រដើម ទំព័រដើម ផ្អើលពលរដ្ឋរត់ជាន់ជើងគ្នាខណៈ:ឆេះឃ្លាំងស្តុបអាច៌រណារ០១ខ្នងទាំងថ្ងៃត្រង់

ផ្អើលពលរដ្ឋរត់ជាន់ជើងគ្នាខណៈ:ឆេះឃ្លាំងស្តុបអាច៌រណារ០១ខ្នងទាំងថ្ងៃត្រង់

- ពាណិជ្ជកម្ម -

(បាត់ដំបង) ឃ្លាំងស្តុបអាច៌រណារ០១ខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង០០នាទីរសៀល ថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី០៩ ភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បណ្តាលឲ្យឆេះឃ្លាំងស្តុបអាច៌រណារ ០១ខ្នង (ផ្នែកខាងក្នុង )ទំហំ ២០ម៉ែត្រx៣៥ម៉ែត្រ ធ្វើអំពីដែក ជញ្ជាំងថ្ម ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ ពឹង រតនា ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ខូចខាតរួមមាន៖ ឆេះឃ្លាំង០១ខ្នង

-ឆេះអាចម៌រណារសម្រាប់ផលិតធ្យូង និងឆេះគ្រឿងចម្លាក់ឈើ មួយចំនួនសរុបការខូចខាតអស់ប្រហែល ៤,០០០ ដុល្លារ(បួនពាន់ដុល្លារ)។

 

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរភ្លាមៗសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងនិងប្រើប្រាស់ទឹកអស់ចំនួន០២ឡានទើបពន្លត់បានទាន់ពេលមិនឲ្យរាលដាលបន្តទៀត ចំណែកមូលហេតុកំពុងធ្វើការស្រាវជ្រាវ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម