ទំព័រដើម ទំព័រដើម បុរសជាប្ដី ដាច់ចិត្ តស ម្លា ប់ ប្រពន្ធរបស់ខ្លួននៅក្នុងបន្ទប់ជួល រួចរត់គេចខ្លួនអស់ជាច្រើនថ្ងៃ រហូតដល់សពប្រពន្ធហើមធុមក្លិនស្អុយ ទើបចូលខ្លួនសារភាពកំហុស។

បុរសជាប្ដី ដាច់ចិត្ តស ម្លា ប់ ប្រពន្ធរបស់ខ្លួននៅក្នុងបន្ទប់ជួល រួចរត់គេចខ្លួនអស់ជាច្រើនថ្ងៃ រហូតដល់សពប្រពន្ធហើមធុមក្លិនស្អុយ ទើបចូលខ្លួនសារភាពកំហុស។

ភ្នំពេញ៖ មានករណីអំពើឃាត.កម្មមួយបានកើតឡើង ដោយសារតែភ្លើងប្រចណ្ឌ ប្ដីសម្លា.ប់ប្រពន្ធ រួចរត់គេចខ្លួនដល់ខេត្ដពោធិ៍សាត់បានច្រើនថ្ងៃ រហូតដល់សពហើមស្អុយ ទើបចូលសារភាព។
ករណីនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។
យោងតាមការឱ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលបង្កឱ្យមានការភ្ញាក់ផ្អើលមានករណីឃាតកម្មនៅក្នុងបន្ទប់ជួលនេះ នៅពេលជនដៃដល់ជាប្ដី បានចូលសារភាពទោសកំហុសរបស់ខ្លួន ប្រាប់នគរបាលនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បន្ទាប់ពីរូបគេបានរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។
ជនដៃដល់ឈ្មោះ រ័ត្ន វិជ្ជា អាយុ៣៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល តាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ហ៊ាង ស្រីជាតិ អាយុ២៨ឆ្នាំ មុខរបរមេដោះ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌទួលគោក។
យោងតាមប្រភពព័ត៌មានពីម្តាយរងគ្រោះ បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បុរសជាប្ដីបានទៅសុំម្ដាយជនរងគ្រោះ ដោយបានយកប្រពន្ធរបស់ខ្លួនទៅដើរលេង ពេលនោះម្ដាយក៏យល់ព្រម។ ក្រោយមកគាត់មិនបានឃើញកូនស្រីរបស់គាត់ត្រឡប់មកផ្ទះវិញ គាត់ក៏បានព្យាយាមខលទាក់ទងទៅប្តីរបស់ស្ត្រីរងគ្រោះ តែមិនអាចអាចទាក់ទងបាន។
រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ទើបមាននគរបាលខេត្តពោធិ៍សាត់ បានទាក់ទងមកប្រាប់ថា កូនគាត់ត្រូវជនសង្ស័យជាប្តីសម្លាប់បាត់ទៅហើយ នៅបន្ទប់ជួលរបស់ខ្លួន ហើយជនសង្ស័យបានចូលសារភាពនៅប៉ុស្តិ៍ក្រគរ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចខេត្តពោធិ៍សាត់ចាប់ខ្លួន ហើយនឹងប្រគលទៅឱ្យសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ ដែលជាសមត្ថកិច្ចដែនដី ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕ដោយ កុសល
241
People reached
11
Engagements
Boost unavailable
Like

Comment
Share
- ពាណិជ្ជកម្ម -
- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម