
ភ្នំពេញ៖ រថយន្តម៉ាកព្រូសមួយគ្រឿងបេីកបរឆ្លងផ្លូវត្រូវរ៉ឺម៉កដឹកធុងហ្គាសជ្រុលបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR 2155 ធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏បត់ឆ្លងផ្លូវមកខាងឆ្វេងដៃបំណងចូលក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ភ្លាមនោះស្រាប់តែមានរ៉ឺម៉កដឹកធុងហ្គាសធ្វេីដំណេីរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុគូសវាសយកអែបខាងសិនរងចាំឱ្យភាគីទាំងសងខាងសម្រួលគ្នា៕ដោយ កុសល់