បាត់ដំបង៖ លោក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា÷ ជនសង្ស័យត្រូវជាកូនបង្កើត បានកាប់ឳពុករបស់ខ្លួនជាបន្តបន្ទាប់ នៅត្រូវសមត្ថកិច្ចការិយាល័យ បានបំពេញបែបបទ បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ដើម្បីអនុទោសតាមនីតិវិធី។
ជនសង្ស័យមានឈ្មោះផល សំណាង ភេទប្រុស អាយុ ២៦ឆ្នាំជាកូនបង្កើត បានយកកាំបិតកាប់ទៅលើឪពុកបង្កើត របស់ខ្លួនឯងឈ្មោះទោម សុ ផល អាយុ៥៧ឆ្នាំ បណ្តាលឱ្យរងរបួសលេីខ្លួនប្រាណ ជា ច្រេីនកន្លែងនិងថែមទាំង បានកាប់ទៅលេីប្អូនបង្កើតម្នាក់ទៀតឈ្មោះផល សុវណ្ណឆាយ ភេទប្រុស អា យុ ១៩ឆ្នាំបណ្តាលឱ្យរងរបួសដែរក្នុងពេល ដែលប្អូនប្រុសរូបនេះចូល ទៅជួយឃាត់បងប្រុសជាជនបង្ក។
លោក ឆាង វណ្ណឆៃ អធិអធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា÷ កូនចិត្តតិរច្ឆានវង្វែងស្មារតីខាងលើនេះ ឱ្យតែបានជួបឪពុករបស់ខ្លួន ដឹងតែមានចិត្តចងកំហឹងជាមួយភ្លាម ហើយប្រទះអ្វីនៅក្បែរខ្លួនទាញវៃ ឬកាប់ឳពុកតែម្តង។
ទង្វើដដែលមិនអាចលើកលែងនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ជនសង័្ស យត្រូវបានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង ឃាត់ខ្លួននិងបញ្ជូនទៅ តុលាការតែម្តងដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ