
(បាត់ដំបង) អគ្គិភ័យឆាបឆេះផ្ទះ០១ខ្នងអស់ទាំងស្រុងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី ១០ ខែមីនា.ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី៤ ភូមិព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ហើយផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៥ម៉ែត្រ×១០ម៉ែត្រ សង់អំពីឈើ ជញ្ជាំង និង ដំបូល ស័ង្កសី ឆេះអស់ទាំងស្រុង ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉ូវ មូល ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរកម្មករលីសែង មានទីលំនៅកន្លែងកើតហេតុខាងលើ ។
សម្ភារខូចខាតក្រៅពីផ្ទះ១ខ្នងអស់ទាំងស្រុងក្នុងនោះមាន – ម៉ូតូ ចំនួន០១គ្រឿង , កង់ចំនួន០១គ្រឿង , ទូរទស្សន៍ ចំនួន០១គ្រឿង និងសម្ភារសំខាន់ៗ ឆេះអស់ទាំងស្រុង សរុបគិតជាទឹកប្រាក់ប្រមាណ ៤០០០ ដុល្លារ ( បួនពាន់ដុល្លារ )។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យនេះ ដែរម្ចាស់ផ្ទះមិនបានដោយចាក់សោចោលទើបបណ្តាលអោយឆ្លងចរន្តភ្លើងឆេះឡើងតែម្តង ហើយដោយមានការចូលរួមពីប្រជាពលរដ្ឋជួយពន្លត់ទើបមិនបណ្តាលឲ្យឆេះឆ្លងដល់ផ្ទះអ្នកជិតខាង ដោយឡែករថយន្តពន្លត់អគ្គីភ័យទៅជួយចំនួន ២ គ្រឿងដែរតែចូលទៅកន្លែងកើតហេតុមិនរួចដោយសារផ្លូវតូចចង្អៀត៕ដោយ ភ្នំខៀវ