
កំពង់ស្ពឺ÷បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីរជិះម៉ូតូបុករថយន្តពីរក្រោយនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលត្រង់ចំណុចភូមិទី៣ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៨យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាក់ វ៉េវអាល់ហ្វា ពណ៌ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វណ្ណ វិសាល ភេទ ប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិទី ២ ឃុំត្រែងត្រយឹង ស្រុកភ្នំ ស្រួច ខេត្តកំពង់ស្ពឺ។ បើកបរមកពីទិសពីកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុករថយន្ត មួយគ្រឿង ម៉ាក អុីស៊ុយស៊ុយ (ISUZU) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6655។
ប្រភពបានបន្តទៀតថា រថយន្តខាងលើ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-3366 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចចេញពីកន្លែងកើតហេតុបាត់)។
ខណះដែលឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំក្រោយពីរកើតហេតុ។មន្ត្រីនគរបាលជំនាញបានប្រគលសពជនរងគ្រោះឲ្យក្រុមគ្រួ សារយកទៅមធ្វើបុណ្យតាមប្រពៃណី ។
ចំណែកវត្ថុតាងទាំងពីរគ្រឿងយកទៅរក្សាទុកនៅប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំ ត្រែងត្រយឹង ដើម្បីចាត់ការតាមនិតិវិធី ៕ ដោយ ញុឹប សន