More

    ក្រុមហ៊ុន Royal Group ដោះស្រាយសំណងជូនពលរដ្ឋ ដែលរងគ្រោះដោយគម្រោងរោងចក្រអគ្គិសនី ដុតធ្យូងថ្ម

    spot_img

    កោះកុង៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តកោះកុង និងក្រុមហ៊ុន រ៉ូ យ៉ាល់ គ្រុប (Royal Group) បានបើកកិច្ចប្រជុំដោះស្រាយសំណងគោលនយោបាយ ជូនប្រជាពលរដ្ឋ ៥៨ គ្រួសារ ដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុ ភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ។

    កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងបរិវេណវត្តថ្មស ស្ថិតក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីអភិបាលរងខេត្តកោះកុង ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អាជ្ញា ធរដែនដី ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋរងផលប៉ះពាល់ទាំង ៥៨គ្រួសារ ។

    សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៉ិនវេសមិន គ្រុប ឯ.ក ទទួលបានសម្ប ទានអនុវត្តគម្រោងសាងសង់រោងចក្រ អគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព ៧០០មេហ្គាវ៉ាត់ នៅស្រុកបូទុមសាគរ ខេត្តកោះកុង ដោយភ្ជាប់នឹងលក្ខខណ្ឌគន្លឹះសំខាន់ៗមួយចំនួន ដូចជា៖

    * ទំហំការងារដែលក្រុមហ៊ុនត្រូវសាងសង់រួមមាន៖
    – សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មនាំចូល អនុភាព៧០០មេហ្គាវ៉ាត់
    – សាងសង់ប្រព័ន្ធតភ្ជាប់អគ្គិសនី តង់ ស្យុង២៣០គីឡូវ៉ុល ប្រវែង៥០គីឡូម៉ែត្រ តភ្ជាប់ពីរោងចក្រអនុស្ថានីយបុទុមសាគររបស់អគ្គិសនីកម្ពុជាផងដែរ
    – សាងសង់ស្ពានដឹកជញ្ជូនធ្យូងថ្ម មាន ២កំណាត់ ប្រវែងសរុប៦គីឡូម៉ែត្រ និងកន្លែងស្តុកធ្យូងថ្ម
    – ផ្លូវចូលទីតាំងគម្រោង ប្រវែង៤០គីឡូ ម៉ែត្រ
    – អនុស្ថានីយអគ្គិសនីរបស់រោងចក្រ
    – បន្ថែមបរិក្ខាសម្រាប់បញ្ចេញថាមពលទៅឲ្យអ្នកប្រើប្រាស់ក្នុងតំបន់ រួមមានប្រជាពលរដ្ឋ និងរោងចក្រ សហគ្រាស ឬតំបន់ឧស្សាហកម្ម ដែលអាចនឹងកើតមាននៅពេលអនាគត ។

    * រោងចក្រនេះមាន អនុភាពដំឡើង ៧០០មេហ្គាវ៉ាត់ អនុភាពសុទ្ធ ៦៨០មេហ្គាវ៉ាត់ ។ អគ្គិសនីកម្ពុជាធានាទិញថាមពលពីគម្រោង៨០% ក្នុង១ឆ្នាំ ។ ទុនវិនិយោគសរុប ១៣៤៤,២០លានដុល្លារអាមេរិក ក្នុងនោះមានទុនផ្ទាល់ ៣០ភាគរយ និងកម្ចីពីធនាគារ ៧០ភាគរយ ។

    * ការដាក់ឲ្យដំណើរការរោងចក្រអគ្គិសនី ត្រូវស្របតាមផែនការមេអភិវឌ្ឍវិស័យអគ្គិសនី ដោយម៉ាស៉ីនទី១ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣ និងម៉ាស៉ីនទី២ អនុភាព ៣៥០មេហ្គាវ៉ាត់ ត្រូវដាក់ឲ្យដំណើរការនៅឆ្នាំ២០២៤។ រយៈពេលសម្បទាន ៣៨ឆ្នាំ ក្នុងនោះរយៈពេលសាងសង់៣ឆ្នាំ និងរយៈពេលធ្វើអាជីវកម្ម៣៥ឆ្នាំ ។ចំណែកថ្លៃលក់អគ្គិសនី ០,០៧២៩២ ដុល្លារអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕ ដោយ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img