ទំព័រដើម ទំព័រដើម កុមារីម្នាក់ត្រូវគេសម្លា.ប់យកទៅកប់កក្នុងដី សង្ស័យករណីរំលោភសម្លាប់ ខណៈធ្វើដំណើរទៅសាលារៀន

កុមារីម្នាក់ត្រូវគេសម្លា.ប់យកទៅកប់កក្នុងដី សង្ស័យករណីរំលោភសម្លាប់ ខណៈធ្វើដំណើរទៅសាលារៀន

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ក្មេងស្រីសិស្សសាលាអាយុ៧ឆ្នាំដែលបាត់ខ្លួនត្រូវបានរកឃើញសាកសពហើយអាចជាករណីឃាតកម្មរំលោភសំលាប់យកទៅកប់ដីដែលរកឃើញនៅវេលាម៉ោង៩,២០នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នៅក្បែរសាលារៀនប្រមាណ៣០០ម៉ែត្រស្ថិតភូមិទំនប់ក៥ សង្កាត់.ក្រុងប៉ោយប៉ែត។


លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្មេងស្រីរងគ្រោះដែលស្លាប់មានឈ្មោះ លួត លីហ្សា ភេទស្រីអាយុ៧ឆ្នាំ(សិស្សបឋមសិក្សាទំនប់ក៥)ឪពុក.ម្តាយរស់នៅភូមិកើតហេតុខាងលើ។

លោកបានបញ្ជាក់ថា៖នៅវេលាម៉ោង១២រសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ គ្រួសារឪពុកម្តាយនិងសាច់ញាតិក្មេងស្រីឈ្មោះ លួត លីហ្សា ដល់ចេញពីសាលាមិនឃើញកូនមកដល់ផ្ទៈទើបទៅសាលារៀនបឋមសិក្សាទំនប់ករ៥ចម្ងាយពីផ្ទៈប្រមាណ២០០ម៉ែត្រ បានទៅសួរលោកគ្រូ.អ្នកគ្រូប្អូនរៀនប្រាប់ថាមិនបានឃើញមករៀនទេហើយត្រឡប់ទៅវិញតាមផ្លូវបានប្រទៈឃើញកាបូបកូននៅក្បែរមាត់ផ្លូវមិនឃើញកូនទើបទៅប្តឹងប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត។

លោកវរៈសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងពីសាច់ញាតិក្មេងរងគ្រោះកម្លាំងនគរបាលក្រុងប៉ោយប៉ែតនិងសាច់ញាតិរងគ្រោះបានជូនដំណឹងតាមបណ្តាញសង្គមហើយកម្លាំងជួយអន្តរាគមន៍រុករករហូតដល់ម៉ោង៩,២២នាទីយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានប្រទៈឃើញសាកសពក្មេងស្រីរងគ្រោះត្រូវបានគេយកកប់ចោលក្បែររបងថ្មយកដីគប់និងថ្មសង្កត់ពីលើដែលមានពាក់អាវសិស្សសាលានិងខោខ្លីធ្លាក់នៅត្រឹមកែងជើងអាក្រាតកាយ។

លោកបានបញ្ជាក់ថា៖ក្រោយរកឃើញសាកសពក្មេងស្រីរងគ្រោះឈ្មោះ លួត លីហ្សា ហើយត្រូវបានកម្លាំងហំព័ទ្ធទុកអោយកម្លាំងជំនាញចុះពិនិត្យធ្វើកោសល្យវិច័យទាំងយប់នៅកន្លែងកើតហេតុជាករណីឃាតកម្មរំលលោភសំលាប់លើក្មេងស្រីនៅពេលទៅសាលារៀនម្នាក់ឯងហើយកំលាំងកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនឃាតករដែលរំលោភសំលាប់ដើម្បីចាត់កាត់ការតាមច្បាប់៕(ដោយ ក្តាមស្រែ)

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម