- ពាណិជ្ជកម្ម -

(បាត់ដំបង) បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មជាមួយនិងសត្វគោមួយក្បាលផងដែរខណៈដើរជាន់ប៉ះលើមីនតោនបណ្តាលអោយផ្ទុះឡើង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គួរអោយរន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ឆ្នាំ បានចេញទៅឃ្វាលគោនៅក្នុងដីចំការក្នុងភូមិសាស្ត្រកន្លែងកើតហេតុខាងលើ លុះពេលដើរដេញគោត្រឡប់ទៅផ្ទះវិញក៏ស្រាប់តែជាន់ប៉ះលើមីនតោនបណ្តាលអោយឡើងស្លាប់ទាំងម្ចាស់និងគោមួយក្បាលតែម្តង។
ក្រោយពេលកើតហេតុសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកមករៀបចំធ្វើបុណ្យទៅតាមប្រពៃណី៕ដោយ ភ្នំខៀវ