More

    ដើរជីកទំពាំងយកធ្វើម្ហូប ជាន់ប៉ះមីនផ្ទុះរបួសសុះសាច់

    spot_img

    បន្ទាយមានជ័យ៖ ក្មេងប្រុសម្នាក់ហេតុតែក្រ ទៅដាក់អន្ទាក់សត្វនិងជីកទំពាំងយកមកធ្វើម្ហូម នៅជាប់ព្រំដែនអកុសល ដើរជាន់មីនផ្ទុះរបួសជើងទាំងសងខាង និងមុខសុះសាច់ បណ្តាលឲ្យរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាច នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្បែរព្រំដែនកម្ពុជា-ថៃ ចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា : ក្មេងប្រុសរងគ្រោះ ឈ្មោះ ឈុំ ខេន ប្រុសអាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

    លោក អធិការបានបញ្ជាក់ថា : នៅមុនពេលកើតហេតុ ក្មេងរងគ្រោះ បានចេញពីផ្ទះដើរចូលទៅក្នុងទឹកដីថៃ តាមបន្ទាត់ព្រំដែន ដើម្បីដាក់អន្ទាក់សត្វ និងដើររកជីកទំពាំងយកមកធ្វើម្ហូបតែអកុ សល ស្រាប់តែដើរជាន់មីនបណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ជើងទាំង២ និងខ្លួនប្រាណសុះសាច់។

    ក្រោយពីកើតហេតុ ក្មេងរងគ្រោះ ត្រូវបានកងកម្លាំង កងរាជអាវុធហត្ថ ដែលប្រចាំការនៅទីនោះ ជួយដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួកភ្លាមៗផងដែរ។

    ក្នុងនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋ សូមប្រុងប្រយ័ត្ន ពិសេសកុំទៅជិតព្រំដែន ដើម្បីរុករកអនុផលព្រៃឈើ ឬក៏ដាក់អន្ទាក់សត្វ ព្រោះជាតំបន់គ្រោះថ្នាក់សំបូរទៅដោយគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្ក គ្រោះថ្នាក់ជាយថាហេតុ ហើយបើប្រជាពលរដ្ឋណា ឃើញមានស្លាកសញ្ញាគ្រោះថ្នាក់មីន កុំទៅចូលព្រៃដែលមានស្លាកសញ្ញា៕ រូបភាព និងអត្ថបទ៖ សន សុង

     

    spot_img

    អត្ថបទទាក់ទង

    spot_img