ទំព័រដើម ទំព័រដើម ក្រុមឈ្មួញ សម្រុកដឹកទំនិញ ដែលគេសង្ស័យ គេចពន្ធ ឬផុតកាលបរិច្ឆេទប្រើប្រាស់ ពីប្រទេសថៃ ចូលមកលក់ចែកចាយបន្ត នៅតាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ មិនមានការំខានណាមួយ ពីសមត្ថកិច្ចមន្ត្រីជំនាញនោះឡើយ

ក្រុមឈ្មួញ សម្រុកដឹកទំនិញ ដែលគេសង្ស័យ គេចពន្ធ ឬផុតកាលបរិច្ឆេទប្រើប្រាស់ ពីប្រទេសថៃ ចូលមកលក់ចែកចាយបន្ត នៅតាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារ មិនមានការំខានណាមួយ ពីសមត្ថកិច្ចមន្ត្រីជំនាញនោះឡើយ

- ពាណិជ្ជកម្ម -

( ខេត្តព្រះវិហារ! ) ក្រុមឈ្មួញសម្រុកដឹកទំនិញចេញពីប្រទេសថៃតាមច្រកជាំក្នុងស្រុកអន្លងវែងយកមកលក់ចែកចាយបន្តនៅតាមបណ្តាស្រុកនានាក្នុងខេត្តព្រះវិហារដោយមិនមានការំខានណាបន្តិចដល់មន្ត្រីសមត្ថកិច្ចជំនាញនោះឡើយ។


នូវរាល់មុខទំនិញដែលក្រុមឈ្មួញសម្រុកដឹកតាមរយះរថយន្តប្រភេទសាំយ៉ុងជារៀងរាល់យប់ខាងលើនេះពួកគេបានលើកឡើងថាក្នុងការដឹកទំនិញទាំងនេះពួកគេមិនមានលិខិតស្នាមដែលបញ្ជាក់ចេញពីស្ថាប័នគយនឹងរដ្ឋាកឬសមត្ថកិច្ចស្ថាប័នដែលពាក់ពន្វ័នោះទេដោយពួកគេថាបានបង់លុយទៅឲ្យសមត្ថកិច្ចជំនាញទាំងនោះអស់ហើយដែលជាថ្នូរមិនចេញវិក័យបត្រនឹងលិខិតបញ្ជាក់ផ្សេងៗឲ្យនោះ។
ដែលចំនុចទាំងអស់ខាងលើនេះត្រូវបានគេដាក់កាសង្ស័យថានេះជាប្រភេទទំនិញដែលនាំចូលពីក្រៅប្រទេសគេចពន្ធដែលក្រុមឈ្មួញទាំងនេះឃុបឃិតជាប្រពន្វ័នឹងមន្ត្រីជំនាញប្រព្រឹត្តអំពើពុករលួយនេះជាកត្តាទី១។ កត្តាទី២បើសិនមិនមានលិខិត្តបទដ្ឋានគតិយុត្តិត្រួតពិនិត្យច្បាស់លាស់ពីមន្ត្រីជំនាញឲ្យបានត្រឹមត្រូវដូចជាពេលបច្ចុប្បន្ននេះទេក្រុមឈ្មួញទាំងនេះហាក់បីដូចកំពុងតែសប្បាយចិត្តជិះសេះលែងដៃដោយពួកគេនឹងមានឱកាសច្រើនក្នុងការនាំទំនិញដែលផុតកំណត់នៃកាលបរិច្ឆេទខូចគុណភាពដែលពួកគេទិញថោកលក់ថ្លៃចំណេញកប់ក្តោង។

ពាក់ពន្វ័នឹងករណី ភាពមិនប្រក្រតីក្នុងការនាំទំនិញចូលមកលក់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារបែប
អនាធិតេយ្យពីសំណាកក្រុមឈ្មួញទាំងនេះអ្នកសាព័ត៏មានយើងមិនអាចសុំកាបំភ្លឺពីលោក ផល ប្រធានសាខាគយនឹងរដ្ឋាកប្រចាំខេត្តព្រះវិហារបាននោះទេនៅយប់ថ្ងៃទី៦ខែមិនាឆ្នាំ២០២២នេះដោយទូរសព្វ័ចូលហើយលោកឆ្លើយថាលោកមិនមែនជាឈ្មោះផលនោះទេដោយបញ្ជាក់ថាលេខទូរសព្វ័នេះគេឈប់ប្រើហើយគឺលោកបានទិញ(ត)ពីគេមួយវិញទៀតលោកឈ្មោះផលនេះគេបានផ្លាស់ប្តូរទៅកាន់នៅឯខេត្តកំពងធំហើយចំណែកលេខទូរសព្វ័នេះគឺលោកឈប់ប្រើរយះពេល៤ទៅ៥ខែមកហើយដែរ។

យ៉ាងណាក៏ដោយប្រជាពលរដ្ឋគោរពស្នើរសុំដល់ឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារក្នុងនាមឯកឩត្តមប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តរួមនឹងថ្នាក់ដឹកនាំមន្ទីរស្ថាប័នដែលពាក់ពន្វ័ទាំងប៉ុន្មានខាងលើមេត្តាជួយមានវិធានការចូលរួមទប់ស្កាត់ក្រុមឈ្មួញរត់ពន្ធទាំងនេះបើមិនដូច្នេះទេចំនុចសំខាន់២ដែលនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយសារតែក្រុមឈ្មួញ១ក្តាប់តូចទាំងនេះ។

ចំនុចទី១គឺបាត់បង់ថវិការបង់ពន្ធចូលរដ្ឋដែលធ្វើអោយតំលៃបង់ពន្ធលើគ្រប់មុខទំនិញទាំងអស់ខាងលើចូលទៅក្នុងហោប៉ៅបក្សពួកបុគ្គល១ក្តាប់តូចទៅវិញ ចំនុចទី២បើមិនមានការត្រួតពិនិត្យឲ្យបានច្បាស់លាស់ទេរាល់មុខទំនិញដែលក្រុមឈ្មួញនាំចូលទាំងនេះអាចមានមុខទំនិញ១ចំនួចផុតកំណត់កាលបរិច្ឆេទក្នុងកាប្រើប្រាសដែលចំនុចខាងលើនេះវាមានផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលពួកគាត់ទិញបន្តយកទៅបរិភោគហើយការប៉ះពាល់សុខភាពនេះទៀតសោតប្រៀបដូចជាច្រេះសុីដែកយ៉ាងដូច្នេះអញ្ចឹងឯងសរុបសេចក្តីមកសកម្មភាពមើលឃើញហាក់តូចតែបើទំហុំផលប៉ះពាល់គឺវាមានទំហុំធំធេងណាស់ក្នុងពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត់ភាពត្រេកត្រអាចង់មានចង់បានរបស់បុគ្គល១ក្តាប់តូចអាចបង្កឲ្យខូចសុខភាពប្រជាពលរដ្ឋរាប់រយរាប់ពាន់មុឺននាក់ដូចនេះប្រជាពលរដ្ឋសង្ឃឹមនឹងជឿជាក់លើឯកឩត្តមប្រាក់សុវណ្ណអភិបាលនៃគណអភិបាលខេត្តព្រះវិហារសូមឯកឩត្តមមេត្តាជួយមានវិធានការក្នុងកាទប់ស្កាត់ក្រុមឈ្មួញទាំងនេះផងទាន់ម្ចាស់។រាល់ពត៏មានទាំងនេះបើសាមុីអង្គភាពដែលពាក់ពន្វ័ទាំងឡាយណាពិនិត្យហើយឃើញថាមិនមានភាពសុក្រឹត្រត្រឹមត្រូវដោយប្រការណាមួយអង្គភាពឬសហការីយើងខ្ញុំរងចាំស្វាគមន៏នឹងធ្វើការបកស្រាយនៅរៀងរាល់ម៉ោងធ្វើកាក្នុងន័យស្ថាបនាដើម្បីភាពរីកចម្រើនសម្រាបសង្គមជាតិរួម៕ ដោយ សួនក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម