ទំព័រដើម ទំព័រដើម ឆេះផ្ទះអស់គ្មានសល់ ខណ:បង្កាត់ភ្លើងដាំបបរ ហើយភ្លេចខ្លួនទុកចោល

ឆេះផ្ទះអស់គ្មានសល់ ខណ:បង្កាត់ភ្លើងដាំបបរ ហើយភ្លេចខ្លួនទុកចោល

- ពាណិជ្ជកម្ម -

(បាត់ដំបង)មានការភ្ញាក់ផ្អើលមួយកើតឡើងដោយសារមានអគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុងខណៈដែលម្ចាស់បង្កាត់ភ្លើងដាំបបររវល់ដេកភ្លេចខ្លួន។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីរសៀលថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ករណីអគ្គិភ័យខាងលើនេះដែរបណ្តាលឲ្យឆេះផ្ទះ០១ខ្នងទាំងស្រុង ទំហំ ៥ម៉ែត្រ x ៩ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលម្ចាស់ឈ្មោះ ផេង ធូ ភេទប្រុស អាយុ ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ នាង ចាន់ អាយុ ៤១ឆ្នាំ រស់នៅក្នុងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

ចំណែកសម្ភារខូចខាតរួមមាន
ផ្ទះ០១ខ្នងឆេះទាំងស្រុង
-ឆេះម៉ាស៊ីនបូមទឹក០១គ្រឿង
-ឆេះទូរទស្សន៍០១គ្រឿង
-ឆេះម៉ាស៊ីនកាត់ស្មៅ០១គ្រឿង
-ឆេះឯកសារ អត្តសញ្ញាណប័ណ្ណ,សៀវភៅស្នាក់នៅ
-ឆេះផ្ទាំងសូឡា DTV និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀតផងដែរ។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុដែលបង្ករអោយកើតមានអគ្គិភ័យនេះឡើងដោយសារតែម្ចាស់ផ្ទះជាប្តីបង្កាត់ភ្លើងអុសដាំបបរ ហើយភ្លេចខ្លួនដេកលក់មួយភាំង នៅរោងខាងមុខផ្ទះ លុះភ្ញាក់ដឹងខ្លួនភ្លើងឆេះក៏ស្ទុះងើបឡើងរត់ទៅហៅប្រពន្ធនិងអ្នកជិតខាងដែលនៅឆ្ងាយជាង ១គីឡូម៉ែត្រអោយមកជួយពន្លត់តែជាអកុសលត្រូវបានឆេះអស់ទាំងស្រុងតែម្តង៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម