More

    បុរសម្នាក់បើករថយន្ត lexus បត់ផ្លូវកោងក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលបុកដើមឈើមួយដើមបាក់រាបដល់ដី

    spot_img

     

    ភ្នំពេញ:បុរសម្នាក់បើករថយន្ដ lexus rx400h មួយគ្រឿងក្នុងល្បឿនលឿនបត់ផ្លូវកោងបួងចង្កូតមិនទាន់ជ្រុលទៅបុកដើមឈើមួយដើមជាប់នឹងរបងរោងចក្រមួយកន្លែងបណ្តាលឲ្យបាក់រាបដល់ដី ឯរថយន្តកល់ពីលើដើមឈើជាប់ទៅមុខលែងរួច។សំណាងល្អអ្នកបើកកបរមិនមានរងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ០៣ ខែមិនាឆ្នាំ ២០២២ នៅចំណុចមុខរោងចក្រមួយកន្លែងតាមបណ្ដោយផ្លូវ៣៧១សឡា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត lexus rx400h មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AI-7966 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ សឡា ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវកោង បានបត់ស្ដាំដៃទៅទិសខាងលិច បួងចង្កូតមិនទាន់ជ្រុលទៅបុកដើមឈើមួយដើមជាប់នឹងរបងរោងចក្របាក់រាបដល់ដី ឯរថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំកល់លើដើមឈើជាប់ទៅមុខលែងរួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានបានពិនិត្យនៅនឹងកន្លែងកើតហេតុដោយមិនមានប៉ះពាល់ដល់សម្បត្តិរដ្ឋ បានឲ្យភាគីរថយន្តបង្កធ្វើការសម្រុះសម្រួលជាមួយខាងម្ចាស់រោងចក្រដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img