More

    បើករថយន្ត វ៉ាក់អើ នឹងរថយន្តនិងរថយន្តមួយគ្រឿងបត់ឆ្លងផ្លូវកាត់ពីមុខ បួងចង្កូតបង្ខំក្រឡាប់ផ្ងារជើងម្ខាង

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តកូរ៉េឃ្លប់ដឹកកាកប៊ីយា មួយគ្រឿង បួងចង្កូចគេចពីរថយន្តហាយឡិនឌ័រមួយគ្រឿងបើកបត់ឆ្លងផ្លូវពីមុខបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង រងការងខូចខាត។


    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣និង ១០ យប់ទៀបភ្លឺឈានចូលថ្ងៃទី០៣ ខែមីនាឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុប 24 ម៉ោង តាមបណ្ដោយផ្លូវហាណូយ កែងនឹងផ្លូវឧកញ៉ាម៉ុងរិទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីតៃកុងរថយន្តបានប្រាប់ឲ្យដឹងថាមុនកើតហេតុគាត់បើករថយន្តកូរ៉េឃ្លុបដឹកកាកប៊ីយា មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ3G-2262 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយទិសដៅពីត្បូងទៅជើងលុះដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើក៏មានរថយន្តហាយលេនឌ័រមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងហើយបត់ឆ្វេងដៃ កាត់ពីមុខរថយន្តរបស់គាត់ក្នុងល្បឿនលឿន ធ្វើឲ្យរូបគាត់បួងចង្កូតខំគេចនឹងចាប់ហ្វ្រាំងបង្ខំបណ្តាលឲ្យក្រឡាប់ផ្ងារជើងម្ខាង រកការខូចខាតយ៉ាងដំណំ។សំណាងល្អរូបគាត់ជាតៃកុងរបួសដៃជើងបន្តិចបន្តួច។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យជាក់ស្ដែងដោយមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈរួចសមត្ថកិច្ចឲ្យតៃកុងរថយន្តហៅរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img