ទំព័រដើម ទំព័រដើម លួចការបូបបានហើយ រត់មិនរួច ប្រជាពលរដ្ឋដេញចាប់បានម្នាក់ ស្វាគមន៍ឡើងទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច

លួចការបូបបានហើយ រត់មិនរួច ប្រជាពលរដ្ឋដេញចាប់បានម្នាក់ ស្វាគមន៍ឡើងទ្រមខ្លួនរួចប្រគល់ជូនសមត្ថកិច្ច

- ពាណិជ្ជកម្ម -

ភ្នំពេញ: ជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាព ភាពលួចកាបូបស្ពាយ ដែលជនរងគ្រោះទុកនៅលើម៉ូតូ នៅចំណុចមុខក្រុមហ៊ុនប៊ូយ៉ុង តាមបណ្តោយផ្លូវហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ បានសម្រេចរួចនាំគ្នាជិះម៉ូតូគេចខ្លួនត្រូវបានបងប្អូនប្តជារដ្ឋនិងសន្តិសុខស្រែកឆោឡោនាំគ្នាដេញរហូតដល់ចំណុចផ្លូវរថភ្លើងត្រឡោកបែក សង្កាត់ទឹកថ្លាខណ្ឌ សែនសុខ ទើបចាប់បានបក្សពួកម្នាក់រួមនិងម៉ូតូ មួយគ្រឿងចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេច។

ហេតុការនេះកើតឡើងកាលពីវេលា១១ និង ២០ នាទីយប់ ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បាន មានឈ្មោះចាន់ តារា ភេទប្រុសអាយុ ១៧ ឆ្នាំមុខរបរសិស្ស ស្នាក់នៅម្ដុំផ្សារជម្ពូវ័នសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ចំណែកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួនមានឈ្មោះ អា មី។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតខេត្តឃើញជនសង្ស័យចំនួន២ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកអាយខុនពណ៌សលាយផ្កាឈូកពាក់ស្លាកលេខភ្នំពេញ1AQ-1096ធ្វើដំណើរទៅដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើក៏ឃើញកំពុងស្ពាយដាក់នៅលើម៉ូតូ ជារបស់ជនរងគ្រោះ រួចនាំគ្នាធ្វើសកម្មភាពមួយបានសម្រេច រួចនាំគ្នាជិះគេចខ្លួនភ្លាមនោះត្រូវបានប្រជាពលរដ្ឋនិងសន្តិសុខនាំគ្នាស្រែកចោរៗ នាំគ្នាដេញរហូតមកដល់ចំណុចផ្លូវរថភ្លើងខាងលិចស្តុបត្រឡប់បែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនិងម៉ូតូមួយគ្រឿង ហើយនាំគ្នាស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ជូនសមត្ថកិច្ច។ចំណែកបក្ខពួកម្នាក់ទៀតបានយកកាបូបជនរងគ្រោះរួចរត់គេចខ្លួនបាត់ស្រម៉ោល។

បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូមួយគ្រឿងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីធ្វើការសួរនាំរួចបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះសមត្ថកិច្ចកំពុងស្វែងរកយកមកដាក់ពាក្យបណ្ដឹង៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម