More

    សម្តេចក្រឡាហម ស ខេង បានផ្តាំផ្ញើដល់មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវមានការទំនាក់ទំនងល្អជាមួយច្រក ភាគីថៃ ក្នុងការនាំទំនិញចេញចូល

    spot_img

    (បន្ទាយមានជ័យ)៖ សម្តេចក្រឡាហម ស ខេង បានមានប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីច្រកទ្វារព្រំដែនអន្តរប៉ោយប៉ែតមានការទំនាក់ទំនងល្អជាមួយច្រកឈមភាគីថៃក្នុងការនាំទំទិញចេញចូលដែលលើកឡើងក្នុងឱកាសដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នៅក្រុងប៉ោយប៉ែត។


    ក្នុងឱកាសដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(កម្ពុជា.ថៃ)ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពសម្តេចក្រឡាហម ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយកឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំបណ្តាក្រសួងជាច្រើនរូបទៀត។

    សម្តេចក្រឡាហម ស ខេង បានមានប្រសាសន៍ថា៖ ថ្ងៃនេះត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត(កម្ពុជា.ថៃ)ខេត្តបន្ទាយមានជ័យដើម្បីអោយមន្ត្រីជំនាញចូលធ្វើការងារក្នុងការិយាល័យថ្មីចាប់ដំណើរការចាប់ពីពេលនេះតទៅហើយត្រូវមានការចូលរួមថែរក្សាឲ្យបានល្អ។
    សម្តេចក្រឡាហមបានមានប្រសាសន៍ផ្តាំផ្ញើដល់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលឈមច្រកខ្លងលឹកខេត្តស្រៈកែវប្រទេសថៃ ត្រូវចេះទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចទំនិញចេញចូលរវាងប្រទេសទាំងពីរជាប់ព្រំដែនអោយដំណើរការល្អនិងមាននិរន្តភាព។

    សម្តេចក្រឡាហម ស ខេង បានណែនាំដល់អាជ្ញាធរខេត្តជាប់ជាយដែនត្រូវបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសលួចឆ្លងដែន ទំនិញគេចពន្ធ ពលករចំណាក់ស្រុកខុសច្បាប់គេចវេសធ្វើចត្តាឡីស័កត្រូវទប់ស្កាត់អោយបានការពារសុវត្ថិភាពប្រជាពលរដ្ឋនិងបង្ការទប់ស្កាត់កូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា បានខិតខំយកចិត្តទុកដាក់ការពារនិងទប់ស្កាត់ដោយប្រជាពលរដ្ឋកម្ពុជាទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ.១៩គ្រប់ៗគ្នា៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img