ទំព័រដើម ទំព័រដើម សង្ស័ យផ្ទុះអា វុ ធ ២ គ្រា ប់ក្នុងផ្ទះវីឡាមួយកន្លែង ទាំងកណ្ដាលរាត្រី សមត្ថកិច្ចកំពុងធ្ចើការស្រាវជ្រាវ

សង្ស័ យផ្ទុះអា វុ ធ ២ គ្រា ប់ក្នុងផ្ទះវីឡាមួយកន្លែង ទាំងកណ្ដាលរាត្រី សមត្ថកិច្ចកំពុងធ្ចើការស្រាវជ្រាវ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: ស្នូរសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ ចេញពីផ្ទះវីឡាមួយកន្លែងសង្ស័យករណីទំនាស់គ្នារឿងផឹកស៊ី បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង ៤០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នៅចំណុចផ្ទះវីឡាមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិដំណាក់សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឮសូរសំឡេងឈ្លោះប្រកែកគ្នាក្នុងផ្ទះកើតហេតុខាងលើ ដោយសង្ស័យផឹកស៊ីទាស់ពាក្យសំដីគ្នា លុះមកដល់ម៉ោងកើតហេតុខាងលើ គេឮស្នូរសំឡេងផ្ទុះអាវុធចំនួន២គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍និងសួរនាំនៅកន្លែងកើតហេតុភ្លាមៗផងដែរ។

ក្រោយកើតហេតុគេឃើញមានរថយន្តឡង់គ្រឺស័រពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខកម្ពុជា-V-8989-Vបើកចេញពីផ្ទះកន្លែងកើតហេតុខាងលើ មកចូលក្នុងបុរីពិភពថ្មី ក្បែរបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ដោយគេដាក់ការសង្ស័យទៅលើរថយន្តខាងលើនោះ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាពាក់ព័ន្ធនឹងករណីសង្ស័យផ្ទុះអាវុធចំនួន២គ្រាប់ខាងលើនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម