More

    គ្រួសារចាស់ជរា ជនពិកាចំនួន៨គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហម ខេត្តកោះកុង

    spot_img

    កោះកុង៖ នៅថ្ងៃព្រហស្បត្តិ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយអាជ្ញាធរ មូលដ្ឋាន បានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារចាស់ជរា ជនពិការ សរុបចំនួន ០៨គ្រួសារ រស់នៅសង្កាត់ដងទង់ ៤គ្រួសារ សង្កាត់ស្មាច់មានជ័យ ១គ្រួសារ សង្កាត់ស្ទឹងវែង ១គ្រួសារ ក្រុងខេមរភូមិន្ទ និងឃុំកោះស្តេច ស្រុកគិរីសាគរ ចំនួន ៣គ្រួសារ ក្នុងខេត្តកោះកុង។

    នាឱកាសនោះក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

    លោកនាយកក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹក៨ស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ព្រោះររដូវវស្សាបានចូលមកដល់ហើយ ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    សម្ភារដែលបានផ្ដល់ជូនរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង១ឡូ ទឹកសុទ្ធoral១កេស អាវយឺត២ ព្រមទាំងថវិកា ចំនួន ៨០,០០០រៀល ដូចៗគ្នា៕ រូបភាព និងអត្ថបទ៖​សុគន្ធី

       

    spot_img

    អត្ថបទទាក់ទង

    spot_img