More

    ថ្នាក់ដឹកនាំគណ:បក្សប្រជាជនកម្ពុជា មិនមានទំលាប់ណាមួយ រត់ចោលប្រជាជន នូវពេលដែលប្រជាជន ជួបបញ្ហានោះឡើយ

    spot_img

    ខេត្តព្រះវិហារ!នេះជាប្រសាសន៏លើកឡើង របស់ឯកឩត្តមមាស សុភាសមាជិកគណៈអចិន្ត្រៃ គណៈកម្មាធិការ កណ្តាលប្រធានក្រុមការងារគណ:បក្សប្រជាជនចុះមូលដ្ឋានខេត្តព្រះវិហារ ថ្លែងទៅកាន់សមាជិកសមាជិកាអ្នកគាំទ្រគណបក្សប្រជាជន ខណ:ឯកឩត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវកាអគារស្នាក់ការគណ:បក្សប្រជាជននៅឃុំស្រយ៉ងស្រុកគូលែនខេត្តព្រះវិហារនាព្រឹកថ្ងៃទី២៧ខែ
    កុម្ភះឆ្នាំ២០២២នេះ។


    បើតាមរបាយការណ៏របស់ឯកឩត្តមសួស សុខដារ៉ា ប្រធានក្រុមកាងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកគូលែនបានឲ្យដឹងថាអគារស្នាក់ការគណ:បក្សប្រជាជនឃុំស្រយ៉ង១ខ្នងដែលនឹងត្រូវដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺមានទំហុំទទឹង៧មែ៉ត្រxបណ្តោយ៩ម៉ែតសង់អំពីថ្មប្រកក្បឿងបាតក្រោមក្រាលការ៉ូដោយចាប់ផ្តើមដំនើរការសាងសង់ឡើងនៅថ្ងៃទី១១ខែមិនាឆ្នាំ២០២១នឹងរួចរាល់ជាស្ថាពរនៅថ្ងៃទី១១ខែកក្តដាឆ្នាំ២០២១ចំណាយអស់ថវិការសរុបជាង១១៥លានរៀល។

    ឯកឩត្តមប្រធានក្រុមការថ្នាក់ខេត្តបានបន្តទៀតថា ជាការពិតណាស់ នូវរាល់សមិទ្ធិផលសំខាន់ៗនេះ ពិតជាមិនអាចកើតឡើងបានទេបើសិនណាគ្មានការចូលរួមឩបត្ថម្ភគាំទ្រធនធានផ្ទាល់ខ្លួនពីសំណាកឯកឩត្តមលោកជំទាវលោក លោកស្រីដែលជាប្រធានក្រុមការងារគ្រប់ជាន់ថ្នាក់នោះដែលការចូលរួមនេះហើយទើបធ្វើឲ្យបង្កើតជាស្នាក់ការគណបក្សឃុំស្រយ៉ងស្រុកគូលែនត្រូវបានលេចចេញជារូបរាងដ៏ស្រស់ស្អាតបានទៅបែបនេះ។


    ជាមួយគ្នានោះដែរ ឯកឩត្តម ប្រាក់ សុវណ្ណ សមាជិកគណៈកម្មាធិការកណ្តាល នឹងជាប្រធានគណ:កម្មាធិការ គណ:បក្សខេត្ត ក៏បានលើកឡើងផងដែរថា នេះជាសក្ខីភាពថ្មីបន្ថែមទៀត ដែលកម្លាំងសាមគ្គីផ្ទៃក្នុង របស់ថ្នាក់ដឹកនាំ ក្នុងជួរគណ:បក្សប្រជាជន ថ្នាក់មូលដ្ឋានក្នុងនោះ មានភូមិឃុំ នឹងស្រុកចេះគោរពនឹងអនុវត្តតាមកាណែនាំរបស់ថ្នាក់ដឹកនាំ កំពូលរបស់គណ:បក្សប្រជាជនកម្ពុជា ដែលកត្តាសាមគ្គីភាពផ្ទៃក្នុង បានល្អទាំងនេះហើយជាដើមទន់ មួយដែលមិនអាចខ្វះបាន សម្រាបការកសាងបក្ស ឲ្យបានរឹងមាំហើយបើបក្សរឹងមាំ
    នោះហើយរាល់កាបោះឆ្នោតយើងតែងតែទទួលបាននូវភាពជោគជ័យរាងរាល់អណត្តិកន្លងមកនេះ ផ្តើមចេញពីកាខិតខំប្រឹងប្រែង របស់សកម្មជន ក្នុងជួរគណបក្ស នេះហើយដែលធ្វើអោយសមាជិក សមាជិកា ដែលនិយមគាំទ្រគណ:បក្សប្រជាជន គឺនៅតែបន្តការគាំទ្រជានិច្ចនិរន្ត ដោយមិនមានអល់អែកនោះឡើយ នេះសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ នូវរាល់សកម្មភាពរបស់ថ្នាក់ដឹកនាំ ដែលប្រសូត្រចេញពីជួរគណ:បក្សប្រជាជន ដែលមានស្នាដៃក្នុងការស្វែងរកសុខសន្តិភាពស្ថេរភាពផ្ទៃក្នុងប្រទេសមានកាអភិវឌ្ឍន៏ពីទីក្រុងរហូតដល់ជនបទដាច់ស្រយាលផងដែរ។


    បន្ថែមពីនោះឯកឩត្តមមាស សុភាសមាជិកអចិន្ត្រៃ គណកម្មាធិការកណ្តាល
    ប្រធានក្រុមការងារគណ:បក្សចុះមូលដ្ឋានខេត្តព្រះវិហារក៏បានលើកឡើងផងដែរថា
    គណៈបក្សប្រជាជនគឺជាគណបក្សដែលមានវ័យចំណាស់ជាងគេក្នុងចំនោមគណ:បក្សដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសព្វថ្ងៃហើយចំនុចសំខាន់ថ្នាក់ដឹកនាំដែលប្រសូត្រចេញពីគណ:បក្សប្រជាជនមិនដែលមានទំលាប់រត់ចោលប្រជាជនឬក៏គេចវេសនូវរាល់បញ្ហាដែលកើតមានឡើងសម្រាបប្រជាពលរដ្ឋនោះឡើយគឺរយះពេលជាង៧០ឆ្នាំមកហើយដែលគណ:បក្សប្រជាជនកម្ពុជារស់នៅរួមសុខរួមទុក្ខជាមួយនឹងប្រជាជនមិនបោះបង់ប្រជាជនមិនឈអោបដៃមើលប្រជាជននៅពេលប្រជាជនជួបទុក្ខភ័យឬមានអាសន្នយ៉ាងមុិញជាក់ស្តែងឯកឩត្តមបានលើកឡើងចំនុចសំខាន់២ទី១គណបក្សប្រជាជនបានផ្តួលរំលំបាននៅរបបខ្មែរក្រហមដែលរបបនេះជារបបខ្មៅងងឹតកាប់សំលាប់ប្រជាពលរដ្ឋខ្លួនឯងមិនញញើតដៃក្រោយថ្ងៃរំដោះ៧មករា១៩៧៩ភ្លើងសង្គ្រាមរវាងខ្មែរនឹងខ្មែរបានអូសបន្លាយរាំរ៉ៃតែដោយភាពបុិនប្រសព្វរបស់សម្តេចតេជោបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជានឹងជាប្រមុខរាជរដ្ឋាភិបាលបានស្វះស្វែងដើម្បីឈានទៅបញ្ចប់បាននូវសង្គ្រាមដ៏រាំរ៉ៃបានជាស្ថាពរមកដល់នឹងសព្វថ្ងៃនេះ។


    ក្រោយពីបញ្ចប់សង្គ្រាមរវាងខ្មែរនឹងខ្មែរនាំមកសុខសន្តិភាពបានជនដល់ប្រទេសជាតិក៏ដូចប្រជាជាតិខ្មែរហើយនោះអ្វីដែលកើតមានសម្រាបថ្នាក់ដឹកនាំដែលប្រសូត្រចេញពីជួរគណបក្សប្រជាជននោះចំនុចទី២គឺក្នុងអំឡុងឆ្នាំ២០២១កន្លងទៅនេះដែលសត្រូវគ្មានស្រមោលមួយទៀតបានចូលមកវាយលុកមកលើប្រជាជនកម្ពុជាដែលនេះជាអំរែកដ៏ធ្ងន់ធ្ងរបន្ថែមទៀតសម្រាបរាជរដ្ឋាភិបាលកម្ពុជារបស់យើងសព្វថ្ងៃគឺជំងឺកូវីដ១៩នេះតែម្តងចំនុចនេះឯកឩត្តមប្រធសនថា បើទោះបីជំងឺនេះកាចសាហាវយ៉ាងណាក៏ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោគឺសម្តេចលោកបានស្វះស្វែងរកគ្រប់វិធីសាស្ត្រជាពិសេសរកបានវ៉ាក់សាំងចាក់ការពារជូនដល់ប្រជាពលរដ្ឋយើងបានគ្រប់ៗគ្នាហើយក្នុងកាចាក់វ៉ាក់សាំងបង្ការជំងឺកូវិដ១៩នេះទៀតសោតមកដល់ម៉ោងនេះឯកឩត្តមថាគឺអ្នកខ្លះចាក់បានដល់ដូសទី៤ហើយនៅបន្តចាក់បន្តជារៀងរាល់ថ្ងៃបន្តទៀតនេះជាកាយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកំពូលដែលប្រសូត្រចេញពីជួរគណបក្សប្រជាជនកម្ពុជាចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតជាចុងក្រោយឯកឩត្តមគណះអធិបតីក៏បានអញ្ជើញកាត់ខ្សែរបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សឃុំស្រយ៉ងនឹងប្រគល់បណ្ណ័សរសើរជូនដល់សមាជិកសមាជិកាដែលបានចូលរួមថវិការដើម្បីកសាងនូវអាគារស្នាក់ការ១ខ្នងខាងលើនេះផងដែរ។ ដោយ សួន ក្រែង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img