ទំព័រដើម ទំព័រដើម រថយន្តស៊េរីទំនើប បើកដោយជនជាតិចិន ខណៈបត់មិនបានមើលមុខមើលក្រោយ ស្រាប់តែម៉ូតូមកបុកពេញទំហឹង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

រថយន្តស៊េរីទំនើប បើកដោយជនជាតិចិន ខណៈបត់មិនបានមើលមុខមើលក្រោយ ស្រាប់តែម៉ូតូមកបុកពេញទំហឹង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់

- ពាណិជ្ជកម្ម -

 

ខេត្តព្រះសីហនុ៖នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី២៦.០២.២០២២មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលយុវជនម្នាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវឆ្នេរអូរឈើទាល ចំណុចផ្លូវកែង៤០០ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេប្រទះឃើញមានរថយន្តសេរីទំនើបមួយគ្រឿងម៉ាកប៊េលី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AY-8666 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងក្នុងគោលបំណងត្រឡប់ក្រោយ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក Honda Dream សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1S-5343 បើកបរស្របទិសគ្នា បានបុកចំពាក់កណ្តាលរថយន្ត បណ្តាលឲ្យយុវជន ដែលជាអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ ក្រោយមកត្រូវបានបញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅគ្លីនិកមួយកន្លែងក្នុងក្រុងព្រះសីហនុ ។

ក្រោយពេលកើតហេតុនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានចុះវាស់វែងកន្លែងកើតហេតុនិងយកវត្ថុតាងរថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅការរិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី៕ ដោយ៖ វ៉ាន់ នី

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម