ទំព័រដើម ទំព័រដើម បើករថយន្ត បត់ត្រឡប់ក្រោយមិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹង បណ្តាលបុរស ២ នាក់របួសធ្ងន់ស្រាល

បើករថយន្ត បត់ត្រឡប់ក្រោយមិនប្រយ័ត្ន ម៉ូតូលឿនបុកពេញទំហឹង បណ្តាលបុរស ២ នាក់របួសធ្ងន់ស្រាល

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: រថយន្ត ford ranger មួយគ្រឿងបើកបត់ឆ្លងផ្លូវត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវបានម៉ូតូធុនធំមួយគ្រឿងជិះដោយបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀតក្នុងល្បឿនលឿនបុកពីចំហៀងខាងមុខពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចមុខការ៉ាស់សាំង L-H-R តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BO-5975ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃឡប់ក្រោយវិញ ខណះនោះក៏មានបុរស២នាក់ជិះម៉ូតូធុនធំមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IB-3540ធ្វើដំណើរបញ្ច្រាសទៅដើរគ្នាពីជើងទៅត្បូង ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងមុខខាងស្តាំពេញទំហឹងបណ្តាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ម្នាក់ត្រូវរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តទៀត៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម