ទំព័រដើម ទំព័រដើម អាជ្ញាធរខេត្តបាត់ដំបង ចុះឃាត់ចាត់អេស្ការ និងអ្នកពាក់ព័ន្ធ ដែលរំលោភកាយដីចំណីប្រឡាយ ក្នុងស្រុកគាស់ក្រឡ

អាជ្ញាធរខេត្តបាត់ដំបង ចុះឃាត់ចាត់អេស្ការ និងអ្នកពាក់ព័ន្ធ ដែលរំលោភកាយដីចំណីប្រឡាយ ក្នុងស្រុកគាស់ក្រឡ

- ពាណិជ្ជកម្ម -

(បាត់ដំបង)នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងនិងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញា
ធរមូលដ្ឋានឃុំធិបតីនិងកម្លាំងអធិការស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើសក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

តាមការគូសបញ្ជាក់ពីលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ
បានឲ្យដឹងថា ទីតាំងដីដែលប្រជាពលរដ្ឋជាម្ចាស់ដីបានឲ្យអេស្ការកាយយកដីនេះគឺនៅលើក្បាលដីស្រែរបស់គាត់ក្នុងគោលបំណងបកអាចម៍ដីឲ្យស្មើ តែការកាយយកអាចម៍ដីនេះបានបង្កការប៉ះពាល់ចូលដីចំណីប្រឡាយប្រវែង ៣៦ម៉ែត្រ ទទឹង ៦ម៉ែត្រ និងជម្រៅ០១ម៉ែត្រ ស្ថិតនៅចំណុ
ចចែងកំប៉ោច ភូមិសំរោង ឃុំធិបតី ឆ្ពោះមកកាន់ចំណុចទួលចៅហ្វាយស្រុក ភូមិសំបុកអក ឃុំកំពង់ព្រៀង ស្រុកសង្កែ។

ជាមួយគ្នានេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តដោយអនុវត្តនូវបទបញ្ជាផ្ទាល់ពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់នូវបទបញ្ជាបន្ទាន់អោយក្រុមការងារចុះស្រាវជ្រាវនិងរកឱ្យឃើញអ្នកប្រព្រឹត្តដើម្បីចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដែលជាលទ្ធផលក្រុមការងារបានស្រាវជ្រាវនិងរកឃើញម្ចាស់ដីស្រែដោយហៅមកធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងឱ្យចាក់ដីបំពេញអាចម៍ដី លើដីចំណីប្រឡាយឱ្យដូចទ្រង់
ទ្រាយដើមឡើងវិញ និងត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់រូបភាពនិងសកម្មភាពរំលោភយកដីចំណីផ្លូវ ដីចំណីប្រឡាយនេះជាបន្តទៅទៀត។

ឯកឧត្តមអភិបាលរងខេត្តក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ ចំពោះករណីម្ចាស់អេស្ការដែលបានធ្វើសកម្មភាពកាលពីថ្ងៃ២១ ខែកុម្ភៈឆ្នាំ២០២២គឺបានចាត់កម្លាំងសមត្ថកិច្ចជំនាញនិងកំពុងតែស្រាវជ្រាវរកសាម៉ីខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម