
(បាត់ដំបង)កម្លាំង ផ្នែកជំ នាញរួមជា មួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង(មាន់ជល់)មួយកន្លែង ដោយធ្វើការឃាត់ខ្លួនអ្នកលេងបានចំនួន ០៦នាក់រួមជាមួយវត្ថុតាងមួយចំនួន។
លោកវរសេ នីយ៍ឯក សុខ សារិន អធិការន គរបាលស្រុកបវេលបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើធ្វើឡើងនៅវេលា ម៉ោង ១៣និង ៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិបល្ល័ង្កលើ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ ដំ បង ។
ជាមួយគ្នានេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនអ្នកលេងចំនួន ០៦នាក់រួមមាន៖
១-ឈ្មោះ បួន ជា ភេទប្រុស អាយុ ៥៦ឆ្នាំ
២-ឈ្មោះ គេន សៀងហៃ ភេទប្រុសអាយុ ៣៧ ឆ្នាំ
៣-ឈ្មោះ តាន់ លីណា ភេទប្រុស អាយុ ៤០ឆ្នាំ ទាំងបីនាក់រស់នៅភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
៤-ឈ្មោះ សៀង សំអាត ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង
៥-ឈ្មោះ ជ្រិន សុផល ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង
៦-ឈ្មោះ វុន វុត ភេទប្រុស អាយុ ៥៥ ឆ្នាំ រស់នៅ ភូមិគោគសំរោង ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រួមជាមួយវត្ថុតាងចាប់យកបានមាន៖
-ម៉ូតូចាស់ចំនួន ០២គ្រឿង
-មាន់ជល់ ចំនួន ០៣ក្បាល
-សង្វៀនសម្រាប់ជល់មាន់ចំនួន ០១។
លោកអធិការបានបញ្ជាក់ថា ក្រោយពេលបង្ក្រាបនាំខ្លួនមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក រួចមក ចំពោះអ្នកលេងទាំង ៦នាក់ខាងលើត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ សកម្មភាពរួចបានអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ៕ដោយ ភ្នំខៀវ