More

    ពូថ្លៃ ចាប់រំលោភក្មួយស្រី បានសម្រេចម្ដង ខណៈដែលម្ដាយក្មេងរងគ្រោះទៅធ្វើការបាត់

    spot_img

    ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍​សង្កាត់ស្លក្រាម បាន​ទៅចាប់ខ្លួនជនសង្ស័យ ដល់ផ្ទះ​បន្ទាប់ពីទទួល​ពាក្យបណ្តឹងរបស់ម្តាយក្មេងរងគ្រោះថា ពូសាច់ថ្លៃ ចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច ខណៈពេលម្តាយ​ក្មេងរងគ្រោះ និងប្រពន្ធ ចេញទៅធ្វើការបាត់ តាំងពីព្រឹក។

    ហេតុការណ៍ចាប់ខ្លួនជនល្មើស​នេះ បានធ្វើឡើង នៅវេលាម៉ោង ៤ និង ៥០នាទីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់​ជនសង្ស័យ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

    សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានប្រាប់នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីរឿងពូសាច់ថ្លៃ រំលោភក្មួយស្រីនោះ ព្រោះផ្ទះជនរងគ្រោះ និងផ្ទះជនសង្ស័យ នៅជាប់របងនឹងគ្នា ហើយករណីនេះ សមត្ថកិច្ច កំពុងសួរនាំសិន។ ចំណែក​ម្តាយក្មេងស្ត្រីរងគ្រោះក៏កំពុងបញ្ជូនកូនស្រី យកទៅ​ពិនិត្យនៅមន្ទីរពេទ្យ។

    ​​ម្តាយកុមារីរងគ្រោះ ជាស្ត្រីមេម៉ាយ ទើបលែងលះគ្នា បានប្រាប់ថា នាងខ្ញុំមានកូន ២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦ឆ្នាំ ចាប់រំលោភ។ ជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់នាង។

    ម្តាយក្មេងស្រីរងគ្រោះ បន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ទើបរំលោភបានសម្រេច ដោយសារនាង ចេញពីធ្វើវិញ កូនស្រីបានប្រាប់ថា ពូចាប់រំលោភ ហើយជនសង្ស័យ គម្រាម​មិនឱ្យ​ប្រាប់នរណាទេ ដោយ​ថា នឹងសម្លាប់ចោល៕

    spot_img

    អត្ថបទទាក់ទង

    spot_img