
ខេត្តព្រះសីហនុ:កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ និងជាតិពុល បានសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុកាលពីយប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២កម្លាំងចម្រុះទាំងអស់ខាងលើនោះបានចុះធ្វើការឆែកឆេរអាវុធជាតិផ្ទុះនៅតាមដងផ្លូវសំខាន់ៗស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ជិតផ្សារទំនើបព្រីន ដោយបានត្រួតពិនិត្យឆែកឆេររថយន្តចំនួន ១៣៥គ្រឿង ។
ជាលទ្ធផលកិច្ចសហប្រតិបត្តិការនេះ
-បានឃាត់ខ្លួនមនុស្សចំនួន៩នាក់ ស្រី២នាក់ ។
ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅសថ្លាចំនួន១ដបតូច សង្ស័យសារធាតុញៀន
-អាវុធខ្លីចំនួន០៤ដើម
-ឃាត់រថយន្តចំនួន ០៥គ្រឿង ។
បច្ចុប្បន្នមនុស្ស និងវត្ថុតាងបានប្រគល់ជូនកំលាំងជំនាញដើម្បីសាកសួរ និងអនុវត្តតាមនីតិវិធី ៕ដោយ វ៉ាន៉នី