ភ្នំពេញ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឲ្យដឹងថា នៅទីតាំង ក្លឹបបាល់ទះ នាគវ័ន្ត ដែលស្ថិតនៅខាងត្បូងផ្លូវរថភ្លេីងក្បែងវត្ត នាគវ័ន្ត សង្កាត់ផ្សាដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបង្កប់ល្បែងស៊ីសងខុសច្បាប់ ប្រភេទអាប៉ោង និងបញ្ជល់មាន់ កំពុងបើកលេងដោយរលូន ដោយមានមនុស្សម្នាជាច្រេីនចូលលេងជាហូរហែមិនត្រឹមតែប៉ុណ្ណោះមានឃេីញអ្នកយាមកាមទៀតផង សង្ស័យទីតាំងខាងលើខ្សែរធំហើយ បានជាសមត្ថកិច្ចមិនហ៊ានបង្ក្រាប។
ពលរដ្ឋបានបង្ហេីបទៀតថា ទីតាំងខាងលេីបេីកដំណេីរការលេងរៀងរាល់ថ្ងៃដោយរលូន តែមិនដែលឃេីញមានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅបង្ក្រាបនោះទេ ដោយមួយថ្ងៃៗការចាក់ភ្នាល់លុយច្រើនៗទៀតផង។
កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបញ្ជារយ៉ាងមុឺងម៉ាត់អោយអាជ្ញាធរទាំង១៤ខណ្ឌបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ដេីម្បីអនុវត្តន៍តាមគោលនយោបាយភូមិ សង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងលោកសុខ ហេង អធិការនគរបាលខណ្ឌទួលគោកហាក់ដូចជាយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងសុីសងក្នុងមូលដ្ឋានទាល់តែសោះ៕