ទំព័រដើម ទំព័រដើម ព្រហឺនមែនសង់របងលើអូតែម្តង ដើម្បីចង់បានដី ខណៈដែលអាជ្ញាធរនៅស្ងៀមដែរ

ព្រហឺនមែនសង់របងលើអូតែម្តង ដើម្បីចង់បានដី ខណៈដែលអាជ្ញាធរនៅស្ងៀមដែរ

- ពាណិជ្ជកម្ម -

រតនគិរី៖ អរចេងជាអូរធម្មជាតិ ដែលចារិកឈ្មោះតាំងពីបុរាណកាលមករាប់ទស្សវត្សមកហើយ ដែលស្ថិតនៅក្នុងភូមិតាអង ឃុំតាអង ស្រុកកូនមុំរបស់ខេត្តរតនគិរី។ អូរនេះមានទឹកថ្លាឆ្វេងខួបប្រាំងខួបវស្សាសម្រាប់អាស្រ័យផលពីមនុស្សនិងសត្វគ្រប់ប្រភេទ សព្វថ្ងៃវាបានហូរឆ្លងកាត់ផ្លូវជាតិលេខ៧៦ ផ្លូវដែលតភ្ជាប់ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី។ តែជាអកុសលក្នុងពេលថ្មីៗនេះដងអូរមួយនេះគ្របដណ្តប់ទៅដោយរបងថ្មចាក់គ្រឹះដ៍រឹងមាំព័ទ្ធជុំវិញអូរ ស្របនិងបណ្តោយដងផ្លូវជាតិលេខ៧៦ព័ទ្ធជុំវិញអូរតែម្តង ធ្វើអោយបាត់បង់នូវសោភ័ណភាពអូរ និងសក្តានុពលទាំងស្រុងផងដែរ។ សូមបញ្ជាក់ថាកំណាត់អូរ អូរចេងដែលមានប្រវែងជាងមួយរយម៉ែត្រកំពុងប្រឈមនិងការបាត់បង់ទាំងស្រុង ព្រោះវាបានក្លាយទៅជាកម្មសិទ្ធិរបស់អ្នកមានជំនាន់ថ្មីដោយសារស្នាដៃអាជ្ញាធរ និងមន្ត្រីជំនាញ ចេញប្លង់កម្មសិទ្ធិដែលគេដាក់ការសង្ស័យថា : ( បិទភ្នែកបោះត្រា លើឯកសារដីធ្លី ឲ្យទៅម្ចាស់កម្មសិទ្ធិ មិនបានចុះពិនិត្យផ្ទាល់ភ្នែកអោយល្អិតល្អន់ណែនាំឬកាត់ឆ្វៀលដីចំណីអូរ ចំណីផ្លូវ នោះឡើយទើបឃើញគេសាងសង់របងថ្មចាក់គ្រឹះបានដោយរលូនយ៉ាងដូច្នេះ។
ជាពិសេសគេបានហ៊ុព័ទ្ធយកទាំងអូរយកទាំងបង្គោលខ្សែភ្លេឺងរបស់រដ្ឋយ៉ាងគឃ្លើនបែបនេះ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវជាតិលេខ 76 បានសំដែងនូវការខឹងសម្បារជាខ្លាំង ដោយសារថាៈ កំណាត់អូរមួយនេះពួកគាត់ធ្លាប់អាស្រ័័យផលព្រឹកល្ងាចៗរួមមានៈ បេះបន្លែផ្លែផ្កា ចុះរាវរកក្កាមខ្យង និងបម្រើផលប្រយោជន៍ឲ្យសត្វពាហនៈមានគោ ក្របី មាន់ទា ជាដើម ជាពិសេសនោះបង្គោលខ្សែភ្លេឺងរបស់រដ្ឋជាច្រើនដើមដែលមាន កាប៑ីន ភ្លេឺងដែលពួកគាត់ប្រើជារៀងរាល់ថ្ងៃ ក៍ត្រូវគេហ៊ុព័ទ្ធដោយរបងថ្មចាក់គ្រឹះដាក់សំណាញ់ដែកពីលើក្នុងគោលបំណងរំលោភយកដីធ្វើជាកម្មសិទ្ធិឯកជនទាំងស្រុងផងដែរ ។ ពួកគាត់បានបញ្ជាក់
អោយដឹងទៀតថា : ម្ចាស់ដីនេះត្រូវបានគេស្គាល់ឈ្មោះ បូរ៉ា គៀមនី ម្ចាស់ការ៉ាស់សាំង បូរ៉ា គៀមនី ១ កន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ78 ភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី។

ពាក់ព័ទ្ឋនិងករណីខាងលើនេះ លោក ថោ ប៊ុនថេត ប្រធានការិយាល័យភូមិបាលស្រុកកូនមុំ នៅថ្ងៃទី១៤កុម្ភះឆ្នាំ២០២២នេះបានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទប្រាប់មកដល់ក្រុមអ្នកសារព័ត៌មានយើងថា : គេអាស្រ័យផលវាគ្មានស្អីទេ ក្នុងប្លង់កម្មសិទ្ធិគេកាត់ចេញហើយចំណីអូរចំណីផ្លូវនោះ ម្យ៉ាងទៀតគ្មានអ្នកណាគេទប់ទឹកជាប់នោះទេ…..
ចំណែកអភិបាលស្រុកកូនមុំ លោក សេកហៃ នៅថ្ងៃទី 14 ខែកុម្ភះឆ្នាំ2022នេះក៍បានផ្ញើសារជាអក្សរតាមប្រព័ន្ឋតេលេក្រាមមកកាន់ក្រុមអ្នកសារព័ត៌មានយើងថាៈ អរគុណចាំអោយកម្លាំងជំនាញចុះពិនិត្យ ។
លោក សាយ សាមៀន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី នៅថ្ងៃទី 14 ខែកុម្ភៈឆ្នាំ 2022នេះ បានបញ្ជាក់ថា និងអោយជំនាញរបស់លោកចុះទៅមើល បើប៉ះពាល់ដីចំណីផ្លូវយ៉ាងណានោះ ខាងលោកនិងសួរនាំទៅខាងអាជ្ញាធរនិងជំនាញក្នុងមូលដ្ឋាននោះហើយ។
ទោះជាយ៉ាងណា មហាជនគ្រប់ស្រទាប់វណ្ណះសំដែងនូវការរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋាន ជាពិសេសមន្ត្រីជំនាញភូមិបាលស្រុកតែងមើលរំលងវិសោទនកម្មច្បាប់មាត្រាទី៨ បានចែងក្នុងការ យល់ដឹងពីចំណីផ្លូវទឹកនោះ ៖
១.ចំណីទន្លេ 50 ម៉ែត្រ
២.ចំណីបឹង 50 ម៉ែត្រ
៣.ចំណីស្ទឹង 30 ម៉ែត្រ
៤.ចំណីព្រែក 20 ម៉ែត្រ និង
៥.ចំណី អូរ 10 (ដប់)ម៉ែត្រគិតពីមាត់ច្រាំងអូរ។
ជាក់ស្តែងទិដ្ឋភាពទំហំនៃការហ៊ុព័ទ្ធរំលោភយកកំណាត់អូរធ្វើជាកម្មសិទ្ធិនិងដីចំណីចិញ្ចីមផ្លូវទាំងស្រុងនេះបែរជាអាជ្ញាធរឆ្លើយថា: អត់ដឹងទៅវិញ ។
ប្រជាពលរដ្ឋថា៖ បើពួកគាត់វិញគ្រាន់តែសង់យ៉ាបសង់រោងលក់ដូរកំបុិកកំប៉ុកលៀនចេញមកក្រៅលើចិញ្ចីមផ្លូវបន្តិចបន្តួច អាជ្ញាធរកោះហៅមកប្រជុំណែនាំឲ្យរុះរើចេញភ្លាម ៗ ផ្ទុយទៅវិញបើចំពោះអ្នកមានលុយមានអំណាចនោះមើលមិនឃើញទេ ដូចជាករណីនេះអញ្ចឹង ម្យ៉ាងទៀតពួកគាត់កំពុងតែរងចាំមើល ថាតើអាជ្ញាធរស្រុកខេត្តមានចំណាត់ការទៅលើសំណង់ខាងលើនេះដែរឬអត់។ រូបភាពនិងអត្ថបទ៖ មុី ឌីន

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម