
ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួននារីសង្ស័យម្នាក់ កាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី២១ ខែកក្ដដា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ កែងផ្លូវលេខ៩០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ពីបទលួចយកកាបូបលុយ អស់២ពាន់ដូល្លារ ពីបុរសម្នាក់បានសម្រេចនាពេលកន្លងទៅ ។
សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ អ៊ាងមួយ ភេទស្រី អាយុ២៩ឆ្នាំ មុខរបររកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ៧៧៨ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូ6៊៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាប់ពីបទលួចកាបូបលុយ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០១និង៣០នាទី នៅចំណុចផ្ទះសំណាក់មហាសម្បត្តិ ផ្លូវ៧០ ភូមិ១៩ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។ ពីជនរងគ្រោះ ឈ្មោះ PHAN VAN DAT ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមហោស្រព ខេត្តសៀមរាប, ដោយសំភារៈបាត់បង់ លុយចំនួន២០០០$ (ពីរពាន់ដុល្លារ), អត្តសញ្ញាណប័ណ្ណវៀតណាម០១សន្លឹក និងកាតអេធីអឹម(AgriBank) ០១សន្លឹក។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងធ្វេីការឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដេីម្បីកសាងសំណុំរឿងតាមនិតិវិធី នៃច្បាប់ ៕ ដោយ៖ ស៊ីន កុសល