More

    រថយន្តស៊េរីទំនេីបBMW ព្រលះរថយន្តកូរ៉េ ពីក្រោយ ក្រឡាប់ផ្ងារជេីងម្ខាង ចាក់ពោះត្រីពេញផ្លូវ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស៊េរីទំនេីបម៉ាក BMW ជ្រុលបុករថយន្តកូរ៉េ ដឹកពោះត្រី ពីក្រោយពេញទំហឹង ហេីយរុញទៅបុករបាំងថ្ម បាក់អស់២កង់ បណ្តាលរថយន្តកូរ៉េក្រឡាប់ផ្ងារជេីង និងរងការខូចខាតទាំងសងខាងយ៉ាងដំណំ។

    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចលេីស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ព្រុំប្រទល់ជាប់សង្កាត់ចាក់អង្រែលេី ុ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្ត កូរ៉េ ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Z-2776 បានដឹកពោះត្រី ឡេីងពេញរថយន្ត និងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជេីងទៅត្បូង ហេីយឡេីងលេីស្ពានអាកាសក្បាលថ្នល់បំណងឆ្ពុះទៅផ្លូវជាតិលេខ២ ពេលបេីកដល់កណ្ដាលស្ពាន ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក BMW ពណ៌ស គ្មានស្លាកលេខ បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿននិង មិនប្រយ័ត្ន បានបុករថយន្តកូរ៉េ ពីក្រោយពេញទំហឹង ធ្វេីឲ្យរថយន្តកូរ៉េ រេចង្កូតទៅបុករបាំងថ្មបាក់អស់២កង់រាប់ដល់ដី និងក្រឡាប់ផ្ងារជេីងម្ខាងចាក់ពោះត្រីពេញផ្លូវ ។
    ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ដោយរថយន្តបង្ក និងរថយន្តរងគ្រោះខូចខាតយ៉ាងដំណំដូចគ្នា ។

    ក្រោយកេីតហេតុ ភ្លាមៗ គេឃេីញថា ត្រង់ចំណុចទីតាំងកេីតហេតុមានការកក់ស្ទះចរាចរណ៍ដល់អ្នកដំណេីរខ្លាំងមែនទែន ទេីបសមត្ថកិច្ចមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍ និងទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីមកធ្វេីការវាស់វែង ស្ទួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img