ទំព័រដើម ទំព័រដើម ទំនិញខូចគុណភាព ជាង១តោន ត្រូវបានសមត្ថកិច្ច ដុតបំផ្លាញចោល ក្រោយរិបអូស ពីឈ្មួញលួចលាក់ នាំចូលពីប្រទេសថៃ

ទំនិញខូចគុណភាព ជាង១តោន ត្រូវបានសមត្ថកិច្ច ដុតបំផ្លាញចោល ក្រោយរិបអូស ពីឈ្មួញលួចលាក់ នាំចូលពីប្រទេសថៃ

- ពាណិជ្ជកម្ម -

 

(ខេត្តបាត់ដំប)ទំនិញគ្រប់ប្រភេទជាង១០០០គីឡូក្រាមត្រូវសមត្ថកិច្ចដុតកំទេចចោលក្រោយពីរកអុសពីឈ្មួញដែលលបលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។

ការដុតកម្ទេចចោលនេះធ្វើនៅឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះនៅស្រុកកំរៀងខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក យី យក់សាន នាយ ការិ យាល័យ ប្រឆាំង បទល្មេីសសេដ្ឋកិច្ច បានដឹកនាំកម្លាំងចូលរួមជា មួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកំរៀងដែល មានលោ ក វរសេនីយ៍ ទោ វេ គឹមចត់ ជាអធិ ការនគរ បាលស្រុក បានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកកា មារី Camary កាត់ទ្រុងពណ៌ ទឹក ប្រាក់ពាក់ស្លាកលេខសៀមរាប 2A- 0832 ដែលសមត្ថកិច្ចមានតម្រុយថា កំពុងដឹកទំនិញខូចគុណភាព នៅតា ម ផ្លូវជាតិ លេខ ៥៧ ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំ រៀង ខេត្តបាត់ដំបង។

លោក នាយ ការិ យាល័យ ប្រឆាំង បទល្មេីសសេដ្ឋកិច្ចបានបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចកំពុងត្រួតពិនិត្យម្ចាស់រថយន្តខាងលេីបានរត់គេចខ្លួន បាត់ពីទីនោះតែម្តង ហេីយពេលសមត្ថកិច្ចពិនិត្យក្នុងរថយន្តឃេីញមាន៖ ប្រហិតចម្រុះចំនួន ៨០០គីឡូក្រាម និងសាច់ជ្រូកចង្កាក់ចំនួន ២០០គីឡូក្រាម ដែលទំនិញខាងលេី នេះលួចលាក់នាំចូលពី ប្រ ទេ សថៃ ហេីយមិនមានការវេចខ្ចប់ និង រក្សាទុកស្របតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវនោះទេ។

ហើយក្រោយធ្វើការដកហូតបាន រហូតមកដល់ពេលនេះទំនិញខាងលើសមត្ថកិច្ចនគរបាល បានសហការជាមួយផ្នែកជំនាញពេទ្យសត្វធ្វេីការដុតកំបំផ្លាញចោលនៅមូលដ្ឋាននោះ រីឯរថយន្តបានយកមករក្សាទុកនៅកន្លែ ងសមត្ថកិច្ចដេីម្បីធ្វេីការស្រាវជ្រាវបន្ត៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម