ទំព័រដើម ទំព័រដើម គ្រាន់តែមេីលមុខ លេីកគ្នាទៅកាប់ប្រហារ បង្ករបួសស្នាម និងវាយបំផ្លាញទ្រព្យសម្បត្តិ ចុងក្រោយត្រូវឃា ត់ខ្លួនចំនួន ០២ នាក់

គ្រាន់តែមេីលមុខ លេីកគ្នាទៅកាប់ប្រហារ បង្ករបួសស្នាម និងវាយបំផ្លាញទ្រព្យសម្បត្តិ ចុងក្រោយត្រូវឃា ត់ខ្លួនចំនួន ០២ នាក់

- ពាណិជ្ជកម្ម -

 

(បាត់ដំបង) កាលពីថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាមុខសញ្ញាកាប់ប្រហារបង្ករបួសស្នាមនិងវាយបំផ្លាញទ្រព្យសម្បត្តិក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន ១-ឈ្មោះ សម្បត្តិ ចាន់ថន ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរជាកម្មកររស់នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ២-ឈ្មោះ កំសត់ ថៃ ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ ដំបង រួមជាមួយវត្ថុតាង -ដាវសាំម៉ូរ៉ៃចំ នួន ០១ដើម -ម៉ូតូម៉ាកហុងដាវ៉េវគ្មានស្លាក លេខចំនួន០១គ្រឿង។

សមត្ថកិច្ច នគរបាលស្រុកកំរៀង បានបញ្ជាក់ថា មូលហេតុដែលឈានដល់ការនាំខ្លួនមកនះគឺកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២ ២ វេលាម៉ោង ២៣ និង៣០ នាទី នៅ ចំណុចក្រុមទី០៥ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបង្កឱ្យមានរបួសជនរងគ្រោះនិងធ្វេីឱ្យខូចខាតទ្រព្យសម្បត្តមួយកើតឡើងដែលករណីនេះប្រព្រឹត្តដោយជនសង្ស័យចំនួនមួយក្រុមមិនស្គាល់អត្តសញ្ញាណ បាន ប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដុំថ្ម គប់នឹងកាប់ទៅលើជនរងគ្រោះឈ្មោះ លឹម ពិ សិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមេការចុងភៅ រស់នៅភូមិដីក្រហម ឃុំតា សែន ស្រុកកំរៀង និង ឈ្មោះ រឿន ចាន់រី ភេទប្រុសអាយុ ១៧ឆ្នាំ រស់នៅភូមិសាមសិបឃុំតាក្រី ស្រុកកំរៀង បណ្តាលអោយរងរបួស ធ្ងន់ស្រាល និងបំផ្លាញម៉ូតូចំនួន០២គ្រឿងរបស់ឈ្មោះ ជិន គារាជ ភេទប្រុស អា យុ២៣ ឆ្នាំ និងម៉ូតូរបស់ឈ្មោះ សត់ សាយ ភេទប្រុស អា យុ១៨ឆ្នាំបណ្ដា លឱ្យខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុក្រុមជនបង្កបាននាំគ្នាគេចខ្លួនចេញពីកន្លែងកេីតហេតុ ហេីយជនរងគ្រោះនិងក្រុមគ្រួសារបានរាយការណ៍អំពីករណីនេះមកសមត្ថកិច្ចនគរបាល ភ្លាមនោះសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតឈានទៅ កំណត់មុខសញ្ញាបាននិងនាំខ្លួនមក សាកសួរតែម្តង។

ក្រោយឃាត់ខ្លួននៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថានៅថ្ងៃកើតហេតុ ខាងលើពួកខ្លួនទាំងពីរ នាក់ព្រមទាំងបក្សពួកផ្សងទៀតពិតជាបានធ្វើស កម្មភាព យកដាវសាំមូរ៉ៃ ពណ៌សនឹងដុំថ្ម គប់និងកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ ស្រាលនិងខូចខាតម៉ូតូចំនួនពីររឿងពិតប្រាកដមែន ។

ក្រោយបញ្ចប់ការសាកសួរពេលនេះនគរបាលស្រុកបានរៀបចំកសាងសំ ណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕ ( ដោយ ភ្នំខៀវ )

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម