More

    គ្រាប់យុទ្ធភ័ណ សល់ពីសម័យសង្រ្គាម មិនទាន់ផ្ទុះ ចំនួនជាង៤០០០គ្រាប់ ត្រូវបានរកឃើញនៅស្រុកឱរ៉ាល់

    spot_img

     

    កំពង់ស្ពឺ ÷ គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះចំនួន ៤៤៤៩គ្រាប់ ដែលកប់នៅក្នុងដី ត្រូវបានក្រុមការងារនៃអង្គការហេឡូត្រាស់រកឃើញនៅចំណុចដីឡូតិ៍មួយកន្លែង ស្ថិតនៅភូមិឈើទាលជ្រុំ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ គ្រាប់ទាំងបីប្រភេទ ជាគ្រាប់ប្រឆាំងមនុស្ស និងរថពាស់ដែក ក្នុងនោះមានគ្រាប់អាការ៥៧ចំនួន១០កេះ ស្មើនឹង ៤៤០០គ្រាប់ គ្រាប់ DK ៨២(បាញ់រថគ្រោះ)ចំនួន ១៩ និងគ្រាប់ឡង់ចំនួន ៣០គ្រាប់។

    លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ បានឱ្យដឹងនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា អង្គការហេឡូត្រាស់បានធ្វើការប្រមូលគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះដែលកប់ក្នុងដីចំនួន ៤៤៤៩គ្រាប់។ ទីតាំងនោះ ដោយនៅឆ្នាំ១៩៨៩ រដ្ឋបាលស្រុកឱរ៉ាល់បានភាស់ខ្លួនមកតាំងនៅចំនុចភូមិអូរគគី ក្រោយកងពលលេខ១៨ វាយបំបែក។ ក្រោយមកតំបន់នេះត្រូវបានគ្រប់គ្រងដោយខ្មែរក្រហមនៃកងពលលេខ១៨ ដែលគ្រប់គ្រងដោយ លោក កែវ ពង្ស។ បន្ទាប់មកតំបន់នេះបានក្លាយជាសមរភូមិក្តៅដែលប្រឈមគ្នាដោយអាវុធ ហើយគ្រាប់ត្រូវបានកប់រាយប៉ាយនៅក្នុងដីរួចបន្សល់មករហូតមកទល់ពេលនេះ៕
    ដោយញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img