More

    បុរសម្នាក់ ជិះម៉ូតូលឿន មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត ពីក្រោយបោកក្បា លស្លា ប់មួយរំពេ ច

    spot_img

     

    ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលបាក់ករ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូចេញធ្វើការត្រឡប់ទៅផ្ទះក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយកំពុងតែឈប់ស្តុបពេញទំហឹង កាលវេលា ម៉ោង ៩យប់ និង២០នាទីយប់ថ្ងៃអង្គារ ទី ៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅចំណុចស្តុប វត្ត ស្លែង តាមបណ្ដោយផ្លូវ ជាតិ លេខ ៣ ក្នុងភូមិ វត្ត ស្លែង សង្កាត់ ពងទឹក ខណ្ឌ ដង្កោ រាជធានី ភ្នំពេញ ។

    សព ជនរងគ្រោះ មានឈ្មោះ ម៉ៅ ចិត្ត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាង ជួសជុល រថយន្ត ស្នាក់នៅ ផ្ទះ ជួល ភូមិ បឹង ធំ សង្កាត់ ប្រទះ ឡាង ខណ្ឌ ដង្កោ មាន ស្រុក កំណើត ភូមិ កណ្ដាលកេីប ឃុំ រលាំង គ្រេីល ស្រុក សំរោង ទង ខេត្ត កំពង់ ស្ពឺ ជិះ ម៉ូតូ ម៉ាក ហុងហុងដាឌ្រីមC125 ស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ 1HI.3293 ។ ដោយ ឡែក អ្នក បេីក បរ រថយន្ត វិញ មានឈ្មោះ ហ៊ុយ ឡេង ភេទ ប្រុស អាយុ ៤១ឆ្នាំ មុខរបរ បេីក បរ រថយន្ត មាន ស្រុក កំណើត នៅខេត្ត ព្រះ សីហនុ ក្រុងកំពង់សោម ជា អ្នក បេីក រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹក ប៊ិច ពាក់ ស្លាក លេខ ព្រះសីហនុ 2A.8056 មធ្យោបាយ ដូច គ្នា ។

    តាមប្រភពពី កន្លែង កើត ហេតុ បានអោយ ដឹង ថា មុន ពេល កេីតហេតុ គេបាន ឃើញ បុរស ម្នាក់ បបានបេីករថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក ទំនិញ ចំណុះ១តោន កន្លះ ពណ៌ទឹក ប៊ិច ធ្វើ ដំណើរ តាម បណ្ដោយ ផ្លូវ ជាតិ លេខ ៣ ក្នុង ទិសដៅ ពី លិច ទៅ កេីត លុះមកដល់ចំណុចកេីតហេតុខាងលើ ក៍ក៍ឈប់រង់ចាំភ្លេីងស្តុបខណះនោះ ក៍ស្រាប់តែមានបុរស ម្នាក់ ជា ជនរងគ្រោះ បាន ជិះ ម៉ូតូ ធ្វើដំណើរក្នុងទិសដៅស្របគ្នានជិះក្នុងល្បឿនលឿនបានជ្រុល ទៅ បុក និង រថយន្ត ពី ក្រោយ កពេញ ទំហឹង បណ្តាល ឲ្យ បែក ក្បាល និង បាក់ ក ស្លាប់ នៅ កន្លែង កើត ហេតុ យ៉ាង អណោចអធ័ម។

    ក្រោយ ពេល កេីតហេតុ សមត្ថកិច្ច កមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការអ្វីយកមកទៅនឹងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយតម្លៃសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ សាច់ញាតិ យក ទៅ ធ្វើ បុណបុណនៅ ស្រុក កំណើត តាមប្រពៃណី៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img