More

    វាយប្លន់យកម៉ូតូមួយគ្រឿង ពីបុរសម្នាក់បានសម្រេច ក្បែរវត្តពោធិចិនតុង នៅខណ្ឌពោធិសែនជ័យ

    spot_img

     

    ភ្នំពេញ: ជនសង្ស័យចំនួនពីរនាក់បានស្ទាក់វាយបុរសម្នាក់ប្លន់យកម៉ូតូស្មាក់វី មួយគ្រឿងបានសម្រេច រួចគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង ១២ និងបាប ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ ២០២២ នៅផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងខាងកើត ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

    ជនរងគ្រោះមានឈ្មោះសម្បត្តិ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងដេគ័រតុទូ ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ក្រហម មិនចាំស្លាកលេខ។

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានខ្ចីម៉ូតូមិត្តភក្កិដែលស្នាក់នៅបន្ទប់ក្បែរគ្នាយកជិះទៅធ្វើការនៅ កន្លែងដេប៉ូឈើមួយកន្លែងជាប់ផ្លូវរថភ្លើង ដែរជាកន្លែងធ្វើការរបស់គេ លុះចប់ម៉ោងការងារ រូបគេក៏បានជិះម៉ូតូទៅកន្លែងបន្ទប់ស្នាក់នៅវិញ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជាប់និងរបងវត្តពោធិ៍ចិនតុង ក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ ឈក្បែររបងផ្ទះប្រជាពលរដ្ឋ ខណះនោះជនសង្ស័យម្នាក់បានដើរមកស្ទាក់ពីមុខដោយប្រាប់រូបគេថាសុំដោយសារផង ទៅឈប់នៅម្ដុំមុខពេទ្យលោកសង្ឃ ចំណែកជនសង្ស័យម្នាក់ទៀតនៅពួនជាប់របងផ្ទះប្រជាពលរដ្ឋរួចបានធ្វើសក្មភាព លោតធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូ ខណះនោះស្រាប់ជនសង្ស័យម្នាក់ទៀត ដែលស្ទាក់នៅពីមុខបានទាញខ្សែក្រវ៉ាត់វាយទៅលើរូបគេ តែសំណាងល្អមិនត្រូវរូបគេគេចទាន់ រួចរត់យករួចខ្លួនសិន ធ្វើឲ្យជនសង្ស័យមានឱកាសល្អ បាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ចំណែកជនរងគ្រោះអង្គុយយំនិងអស់សង្ឃឹងនៅក្បែររបងផ្ទះប្រជាពលរដ្ឋទាំងកណ្តាលរាត្រី។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគររដ្ឋបាលកាកាបទី១ ដើម្បីសមត្ថកិច្ចស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img