More

    ពលរដ្ឋ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ ចំនួន០២គ្រាប់ នៅដីស្រែ ក្នុងភូមិសាស្ត្រ ស្រុក រុក្ខគីរី

    spot_img

     

    ខេត្តបាត់ដំបង ! គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ត្រូវបានប្រជាពលរដ្ឋឈ្មោះ ហៃ ភា ភេទប្រុស អាយុ២៨ឆ្នាំ ប្រទះឃើញនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចវាលដីស្រែ មួយកន្លែងស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ដែលពលប្រទះឃើញនាពេលនេះជាប្រភេទ គ្រាប់បេ ៤០ ចំនួន០១គ្រាប់ និង គ្រាប់ ៦០mm ចំនួន០១គ្រាប់ គ្រាប់ទាំងនេះសុទ្ធសឹងជាប្រភេទគ្រាប់ផលិតនៅប្រទេសចិនដែលសេសសល់តាំងពីសម័យសង្គ្រាម។

    សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាមកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមុខរាហ៍ សហការជាមួយក្រុមការងារCMACចុះទៅប្រមូលយកគ្រាប់ទាំងនោះមករក្សាទុកនៅក្នុងអង្គភាពCMACដើម្បីរងចាំពេលវេលាធ្វើការដុតបំផ្លាញចោលនៅពេលក្រោយ៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img