ទំព័រដើម ទំព័រដើម កំពុងដេកលង់លក់ស្រួល ស្រាប់តែមានរថយន្តមួយគ្រឿង មកបុកចូលផ្ទះ ផ្អើលទាំងកណ្តាលរាត្រី

កំពុងដេកលង់លក់ស្រួល ស្រាប់តែមានរថយន្តមួយគ្រឿង មកបុកចូលផ្ទះ ផ្អើលទាំងកណ្តាលរាត្រី

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: មនុស្សប្រុសស្រីមួយក្រុមសង្ស័យស្រវឹងស្រាបើករថយន្តNISSANមួយគ្រឿងបុកចូលផ្ទះថតរូប និងបោះពុម្ព បណ្ដាលឲ្យ រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១២ និង ៤០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី ០៨ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ ៥៩ ផ្លូវ ២០០៥ បុរីហាយលែន ក្រុមទី១ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីបុរសម្នាក់ជាម្ចាស់ផ្ទះកើតហេតុខាងលើបានឆែកមើលកាមេរ៉ាសុវត្ថិភាពបានឲ្យដឹងថា មុនកើតហេតុគេឃើញមនុស្សប្រុសស្រីមួយក្រុមប្រមាណជា ៦នាក់ ប្រុស ២ ស្រី៤ បើករថយន្តNISSANមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-8617 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៥ ទិសដៅពីរត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យអ្នកបើកបរស្រវឹង បានរេចង្កូតមកខាងឆ្វេងដៃបុកចូលផ្ទះពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងបែកបាក់រាយប៉ាយ យ៉ាងដំណំ ចំណែករថយន្តលក់ជាប់ទៅមុខលែងរួច។បន្ទាប់មកគេឃើញអ្នករួមដំណើរនិងអ្នកបើកបរស្រវេស្រវា បើកទ្វាររថយន្តចេញប្រសេកប្រសាចមកក្រៅ រួចបាននាំគ្នា គេចខ្លួនចេញពីកន្លែងកន្លែងបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញហៅរថយន្តស្ទូចយកទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម