ទំព័រដើម ទំព័រដើម បញ្ចូនពលករ ប្រុសស្រីជាងចំនួន ៥០នាក់ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ក្នុងចំណោមពលករខ្មែរជិត ៣០០នាក់ ដែលសមត្ថកិច្ចថៃចាប់បញ្ជូនមកស្រុកវិញ

បញ្ចូនពលករ ប្រុសស្រីជាងចំនួន ៥០នាក់ ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ក្នុងចំណោមពលករខ្មែរជិត ៣០០នាក់ ដែលសមត្ថកិច្ចថៃចាប់បញ្ជូនមកស្រុកវិញ

- ពាណិជ្ជកម្ម -

 

(បាត់ដំបង)កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីជិត ៣០០នាក់ដែលភាគីខាងសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ នៃស្រុកកំរៀង ។

លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា នៅថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកបានចាត់អោយកម្លាំងប៉ុស្តិ៍អូរអន្លក់សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ ចុះទទួលយកពលករខ្មែរប្រុសស្រីសរុបចំនួន ២៦៦នាក់ ដែលភាគីខាងថៃចាប់បញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។

លោកបន្តថា ពលករខ្មែរដែលសមត្ថកិច្ចភាគីខាងប្រទេសថៃបញ្ជូនមកអោយអាជ្ញាធរកម្ពុជាវិញសរុបទាំង ២៦៦នាក់នេះ ក្នុងនោះស្រីចំនួន ១០៩នាក់និងក្មេងចំនួន ៤២នាក់ផងដែរ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័សស្វែងរកមេរោគ ដែលជាលទ្ធផលអវិជ្ជមានកូវីដ១៩ទាំងអស់ ប៉ុន្តែចំពោះពលករចំនួន ៥១នាក់ ស្រី២១នាក់និងក្មេង០៦នាក់ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន
ដោយឡែកពលករខ្មែរដែលមានកាតចាក់វ៉ាក់សាំងចំនួន ២១៥នាក់ ស្រី ៨៨នាក់និងក្មេង ៣៦នាក់ត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម