ទំព័រដើម ទំព័រដើម ឃា-ត់ខ្លួន ជនសង្ស័-យ៤នាក់ ពីបទឆក់កាបូប និងទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

ឃា-ត់ខ្លួន ជនសង្ស័-យ៤នាក់ ពីបទឆក់កាបូប និងទូរស័ព្ទ នៅក្រុងប៉ោយប៉ែត

- ពាណិជ្ជកម្ម -

 

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ចុះចាប់ចោរឆក់កាបូបបាន៤នាក់នៅក្រុងប៉ោយប៉ែត
នៅថ្ងៃទី៣ខែ កុម្ភះឆ្នាំ២០២២ វេលាម៉ោង ២០និង៤០នាទី មានករណីឆក់ទូរសព្ទ័មួយករណីនៅចំនុចកែងផ្សារអគ្គះជិតកន្លែងលក់ជ្រូកខ្វៃស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត
បន្ទាយមានជ័យ ។


និងបណ្តឹងរបស់ឈ្មោះចន សុហឿន ភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ពីបទហឹង្សាដោយចេត្តនាមានស្ថានទម្ទន់ទោស ។
បង្កឡើងដោយជនសង្ស័យ៤នាក់ហើយបានសារភាពដូចខាងក្រោម
១/ឈ្មោះនី ផានិត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរបានសារភាពថាខ្លួនបានធ្វើសកម្មភាពឆក់កាបូបនិងឆក់ទូរសព្ទ័នៅក្រុងប៉ោយប៉ែតពិតមែន ។

២/ឈ្មោះធន់ ពិសិដ្ឋ ភេទប្រុស១៧ឆ្នាំបានសារភាពថាខ្លួនអត់ដែលឆក់កាបូបនិងទរសព្ទ័គេទេ តែខ្លួនជាអ្នកស្មាត់ឌុបគេឲឆក់និង
បើករត់គេចខ្លួនហើយបានបញ្ជាក់ថាឈ្មោះនី ផានិតពិតជាបានចូលរួមធ្វើសកម្មភាពដេញកាប់គេកាលពីថ្ងៃទី១ខែកុម្ភះ ២០២២វេលាម៉ោង១២យប់ពិតមែន ។
៣/ប៉ែន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនដៃដល់(អ្នកឆក់) បានសារភាពថាខ្លួនពិតជាបានឆក់កាបូបនិងឆក់ទូរសព្ទ័គេពិតមែននិងបានបញ្ជាក់ថានៅយប់ថ្ងៃទី១ ខែកុម្ភះ
២០២២វេលាម៉ោង១២និង៣០នាទីក្រុមខ្លួនមាន
អានិត អាហុង អាចយ អាចាន់ណា អាសិទ្ធ និងក្រុម៥៨បានធ្វើសកម្មភាពដេញកាប់គេបណ្តាលឲរងរបួសជើងពិតមែន ។

៤/ឈ្មោះលឹម ទីយ៉ា ភេទស្រីអាយុ១៨ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះនី ផានិត បានសារភាពថាខ្លួនបានគ្នាប្តីប្រពន្ធជាងមូយឆ្នាំហើយ ហើយខ្លួនដឹងថាប្តីជាចោរឆក់ និងបានទទួលលុយពីប្តីរាល់ពេលធ្វើសកម្មភាពបានលុយឲខ្លួនទុកចាយជាប់ខ្លួន៤មុឺន ៣មុឺនរឺ២មុឺន
ហើយរាល់ការបើកបន្ទប់ផ្ទះសំណាក់ស្នាក់នៅ
គឺប្តីខ្លួនជាអ្នកបង់លុយ ។

តាមចម្លើយរបស់ធន់ ពិសិដ្ឋបញ្ជាក់ថារាល់
ពេលនី ផានិត ចេញធ្វើសកម្មភាពបានលុយគឺឲប្រពន្ធកាន់លុយហើយដើរលេង
ជនរងគ្រោះឈ្មោះឡាយ គីមប៊ួយ ភេទស្រីអាយុ២២ឆ្នាំ ជនជាតិខ្មែរមុនរបរបុគ្គលិកកាសុីណូ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ ។ត្រូវ
បានក្រុមចោរឆក់យកទូរសព្ទ័មួយគ្រឿងម៉ាក
អាយហ្វូន១៣ប្រូយកទៅបាត់ដោយសុវត្ថិភាព
ក្រោយមកម៉ោង២១និង៣០នាទីកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនបានចំនួន៤នាក់និងស្រីមួយនាក់ពាក់ពន្ធ័ការសមគំនិត ជនសង្ស័យទាំង៣នាក់បានសារភាពថាខ្លួនពិតជាបានឆក់ទូរសព្ទ័ជនរងគ្រោះពិតមែន ហើយទូរសព្ទ័បានយកទៅអោយឈ្មោះវ៉េវយកទៅលក់មិនដឹងបានប៉ុន្មានទេ ។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី។ដោយ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម