More

    រដ្ឋបាលស្រុកកូនមំុ លេចធ្លោជាងគេ និងជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងរឿងអាស្រូវ

    spot_img

     

    ខេត្តរតនគិរី ក្នុងចំណោមក្រុងស្រុកទាំង៩របស់ខេត្តរតនគិរី គេសង្កេតឃើញស្រុកកូនមុំ កំពុងលេចធ្លោ នូវបទល្មើសជាច្រើនករណី គួរអោយកត់សំគាល់គិតពី ឆ្នាំ២០២១ មកទល់ឆ្នាំ២០២២ នេះ ធ្វើអោយមានការព្រួយបារម្មណ៌ពីសំណាក់ប្រជាពលរដ្ឋកំពុងរស់នៅក្នុងស្រុកមួយនេះ ហើយបទល្មើសទាំងនោះរួមមាន

    . ទី១ ការកាប់បំផ្លិចបំផ្លាញរុករានទន្ទ្រានព្រៃឈើដើម្បីយកដីរបស់រដ្ឋមកកាន់កាប់ដោយពុំស្របច្បាប់។ ដីព្រៃទាំងនោះរួមមាន ៖ ព្រៃដែនជម្រកសត្វ ព្រៃសហគមន៍ និងយកដីកំពូលភ្នំជាច្រើនធ្វើជាកម្មសិទ្ធិ។ល។
    .ទី២.. ការកាប់បំផ្លិចបំផ្លាញព្រៃឈើស្រស់ៗពុំទាន់គ្រប់អាយុ ត្រូវគេដឹងថា សឹងតែមួយភូមិ ជាក់ស្តែង (ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស )ដែលផ្ទះនិមួយៗមានឡចាប់ពីរទៅបីឡឯណោះ សឹងគ្រប់ផ្ទះតែម្តងផលិតឡដុតធ្យូង ហើយនាំគ្នាចេញទៅកាប់យកឈើ ដឹកជញ្ជូនយកមកចូលឡដើម្បីដុតយកធ្យូងលក់ធ្វើអាជីវកម្មយ៉ាងរំភើយនិងដោយ អនាធិបតេយ្យបំផុត។
    ទី៣.. បទល្មើសកាប់យកឈើអូសដឹកជញ្ជូនទាំងរថយន្ត ម៉ាក់ យីឌុប និងវ៉េអង ចេញពីសំបុកភូមិថ្មី ឃុំសេរីមង្គល ទៅផ្គត់ផ្គង់នៅក្រៅតំបន់ ។
    ទី៤.. បទល្មើសជីកកកាយរុករករ៉ែត្បូង ក្បែរបង្គោលភ្លេឺងវារីអគ្គីសនីសេសានគ្រោមពីរ ។
    .ទី៥…បទល្មើសបង្កើតអោយមានល្បែងសុីសងគ្រប់ប្រភេទ ជាពិសេសនៅតាមព្រៃចំការស្វាយចន្ទី ដោយបំលាស់ទីតាំងពីកន្លែងមួយទៅកន្លែងមួយ ដើម្បី ប្រមូលផ្តុំគ្នាភ្នាល់បញ្ចាល់មាន់មិនញញើតច្បាប់សុវត្ថិភាពភូមិឃុំ និងជម្ងឺបំម្លែងថ្មីនោះឡើយ។
    ជាក់ស្តែងនៅរសៀលថ្ងៃទី02/02/2022 អ្នកញៀនល្បែងប្រុសស្រីមួយក្រុមបានពពាក់ពពូនគ្នានៅក្នុងចំការស្វាយមួយកន្លែង ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រេសខណះនោះពួកគេក៌បែកហ្វូង សម្រុកចេញមកក្រៅវិញ ពេលដឹងថាក្រុមអ្នកសារព័តិមានចូលទៅផ្តិតយករូបភាព។
    គួររម្លឹកថា បញ្ហាល្បែងសុីសងនេះ
    កន្លងមកក៌មានអំពើហឹង្សាក្នុងក្រុមគ្រួសារចាក់សាំងដុតកំទេចផ្ទះខ្លួនឯងចោល ដែលមាន ទំហំ៨ម៉គុណ១២ម៉ ថ្មគ្រោមឈើលើឆេះសន្ធោសន្ធៅ ហ្មត់ហ្មងកាលយប់ពីថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២១ វេលាម៉ោង ៦. ៣០នាទី បង្កការភ្ញាក់ផ្អើលពេញអ្នកស្រុកកូនមុំ ដែលប្រភពឲ្យដឹងថា ផ្តើមចេញពីប្តីប្រពន្ឋឈ្លោះប្រកែកគ្នាដោយសារតែល្បែងសុីសង។

    កក្តាទាំងអស់នេះហើយវាផ្តើមចេញពីប្រព័ន្ធនៃការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ពីមន្ត្រីជាសមត្ថកិច្ចក្នុងមូលដ្ឋាននៅមានកំរិត ហើយទន់ខ្សោយ ផ្ទុយពីឆន្ទះនៃការប្តេជ្ញាចិត្តក្នុងថ្ងៃឡើងកាន់តំណែង។
    បណ្តែតបណ្តោយពុំមានការទប់ស្កាត់ឬបង្ក្រាបឲ្យ ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពមិនខុសដូចពាក្យចាស់លោកចែងថាៈ (បើយល់ញាតិឃ្លាតច្បាប់) ជាវិបត្តិធ្ងន់ធ្ងរដល់សុវត្ថិភាពសង្គមជាតិជាពុំខាន។
    ហើយថ្មីៗនេះផងដែរ
    ក៍លេចចេញនូវព័តិមានមួយទៀតថាមានករណីបទល្មើសនេសាទត្រីជាប្រចាំក្នុងទន្លេស្រែពក ដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់(ដាក់ ដាយ) ចំអន្លុងអភិរក្សត្រីមេពូជស្ថិតនៅក្នុងភូមិ៥សង្គម ឃុំត្រពាំងច្រេស ប៉ុន្តែគេក៍បានកំណត់មុខសញ្ញារួចហើយដែរ រងចាំតែឱកាសវ៉ែកមុខជនល្មើសអ្នកប្រព្រិត្តិនោះ និងអ្នកពាក់ព័ន្ឋនៅពីក្រោយយកមកចាក់ផ្សព្វផ្សាយអោយចំៗថ្ងាស់នៅមុខកញ្ចក់ទូរទស្សន៍នៅលេខក្រោយទៀត។
    រូបភាព និងអត្ថបទដោយ លោក មុី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img