More

    អគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយខ្នង ទាំងកណ្តាលរាត្រីបណ្តាលឲ្យមានមនុស្សចំនួន ៥នាក់បានរងរបួស

    spot_img

     

    ភ្នំពេញ: មានគ្រោះអគ្គិភ័យមួយបានកេីតនៅចំណុចផ្ទះជួលលេខ៧៧D តាមបណ្តោយផ្លូវ២១៧ (វិថីសម្តេចមុន្នីរ៉េត) សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ២និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ ២០២២។

    ក្នុងប្រតិបត្តិការនេះ គឺមានការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងគ្រឿងផ្ទុះ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដឹកនាំមន្ត្រីជំនាញពន្លត់អគ្គិភ័យចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាគ្រោះអគ្គិភ័យ។ ក្រោយពី ទទួលបាននូវបទបញ្ជានេះរួចមក លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំលោកនាយរងការិយាល័យ និងមន្ត្រីជំនាញ ចុះប្រតិបត្តិការភ្លាមៗ ដោយក្នុងនោះ បានបញ្ជាទៅគោលដៅដែលបានប្រចាំការនីមួយៗ ចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះភ្លាមៗផងដែរ។

    គួបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន ២១គ្រឿង ក្នុងនោះការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣០ឡាន , រថយន្តក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង មិនបានប្រេីប្រាស់ទឹក, រថយន្តទីក្រុងអូឡាំព្យា ចំនួន ២គ្រឿង ប្រេីប្រាស់ទឹកអស់ ២ឡាន, រថយន្តក្រុមហ៊ុន OCIC ជ្រោយចង្វារ ចំនួន ៧គ្រឿង ប្រេីប្រាស់ទឹកអស់ ៧ឡាន , រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ ១ឡាន ។ ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ បានបណ្តាលឲ្យមានមនុស្សចំនួន ៥នាក់បានរងរបួស ។ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានឆេះបំផ្លាញអស់ម៉ូតូចំនួន ៣គ្រឿង និងសម្ភារៈអស់ទាំងស្រុង។

    ប្រតិបត្តិការខាងលេីនេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី ៕ដោយ កុសល់

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img