ទំព័រដើម ទំព័រដើម បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុកជាមួយម៉ូតូកង់បី ក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ

បុរសម្នាក់ ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលបុកជាមួយម៉ូតូកង់បី ក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះ

- ពាណិជ្ជកម្ម -

 

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូកង់បីក្រុមហ៊ុនវីរៈប៊ុនថាំពេញទំហឹង កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងបុរីមនោរម្យស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ជួង ចិក ម៉េង ភេទប្រុសអាយុ ៣៣ ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបប្រិយ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1IC-5188ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបី ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូកង់បីក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងពណ៌ស្លាទុំពាក់ស្លាកលេខភ្នំពេញ1IL-0940បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ចំពីចំហៀងកង់មុខម៉ូតូកង់បីខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលរងគ្រោះរងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានជាប់មកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ដោយ កុសល់

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម