More

    រថយន្តទំនើបពីរគ្រឿង បុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន បណ្តាលឲ្យរងការខូចខាត

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តកាមរីមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នត្រូវបានរថយន្តឡង់គ្រីស័របុកពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង ៣០ នាទីយប់ថ្ងៃទី០២ ខែមករា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខខារ៉ាអូខេ ហេង ហេង ផ្កាយមាស(II) តាមបណ្ដោយផ្លូវ២២១ កែងនឹងផ្លូវ ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោករាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តកាមរី ពណ៌ខ្មៅ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2BO-7908 ធ្វើដំណើរ តាមបណ្ដោយផ្លូវ ២២១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្ន ក៍ត្រូវរថយន្តឡង់គ្រីស័រ ពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AL-2717បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១១២ ទិសដៅពីកើតទៅលិច ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពីចំហៀងរថយន្តកាមរី ខាងមុខផ្នែកខាងឆ្វេង ពេញទំហឹង បណ្ដាលឲ្យផ្ទប់ជាប់គ្នា នឹងរងការខូចខាត រៀងខ្លួន។ ភ្លាមនោះ គេឃើញម្ចាស់រថយន្តកាមេរី បានចេញពីកន្លែងកើតហេតុបាត់ ដោយឲ្យសំណាងមកធ្វើការដោះស្រាយ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យតំណាងខាងភាគីរថយន្តកាមរីធ្វើការសម្របសម្រួលគ្នាជាមួយភាគីរថយន្តឡង់គ្រីស័រ រយះពេលមួយសន្ធុះធំ ដោយភាគីទាំងពីសម្របសម្រួលគ្នាមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការអត់វាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img