More

    រថយន្តford ranger ប្រលះរថយន្ត toyota prius វិលមួយជុំ នៅស្តុបណតប៊្រីត

    spot_img

     

    ភ្នំពេញ: បុរសម្នាក់រថយន្ត ford ranger មួយគ្រឿងមិនប្រយ័ត្នជ្រុលបុកជាមួយរថយន្តtoyota prius ពីចំហៀងពេញទំហឹងបណ្ដាលឲ្យ រងការខូចខាតរៀងខ្លួនយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុតការនេះក៏ឡើងកើតព ីវេលាម៉ោង១២ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចស្តុបណតប៊្រីត តាមបណ្ដោយផ្លូវ ២០០៤ កែងនឹងផ្លូវណតប៊្រីត ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូនតូចម្នាក់ទៀតបើករថយន្តtoyota prius មួយគ្រឿងពណ៌កណ្ដុរប្រមេះពាក់លេខភ្នំពេញ2BM-8295 ធ្វើដំណើរតាមបណ្តោយផ្លូវណតប៊្រីតទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្តុបបំបែកជាបួនកន្លែងកើតហេតុខាងលើ ក៏មានរថយន្តford ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-9103 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើតមិនប្រយ័ត្នបុករថយន្ត toyota prius ពីចំហៀងបណ្ដាលឲ្យវិលមួយជុំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ចំណែករថយន្តទាំងពីរ គ្រឿងរងការខូចខាតរាងរាវខ្លួនយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាអស់រយះពេលជិត៣ម៉ោង នៅត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img