ទំព័រដើម ទំព័រដើម ចាំងភ្លើងរថយន្ត មើលផ្លូវមិនឃើញជ្រុលទៅបុកបង្គោលសញ្ញាចរាចរណ៍ស្លាប់ម្នាក់ របួសស្រាលម្នាក់នៅស្រុកស្វាយចេក

ចាំងភ្លើងរថយន្ត មើលផ្លូវមិនឃើញជ្រុលទៅបុកបង្គោលសញ្ញាចរាចរណ៍ស្លាប់ម្នាក់ របួសស្រាលម្នាក់នៅស្រុកស្វាយចេក

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ បុរសពីរនាក់ បើកម៉ូតូសណ្តោងរ៉ឺម៉ក់ ក្នុងល្បឿនលឿន ចាំងភ្លើងរថយន្តពីមុខ ជ្រុលចង្កូតទៅបុកបង្គោលសញ្ញាចរាចរណ៍ បែកក្បាលស្លាប់ម្នាក់នៅនឹងកន្លែង និងរងរបួសស្រាលម្នាក់។ ហេតុការណ៍កើតឡើងនៅវេលាម៉ោង ១៩.០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥៦អា ទល់មុខវិទ្យាល័យតាបែន ក្នុងភូមិគោរកា ឃុំតាបែន ស្រុកស្វាយចេក។


សមត្ថកិច្ចបានឲ្យដឹងថា នៅពេលកើតហេតុ ឈ្មោះ ខន អាយុ៣១ឆ្នាំ (ស្លាប់) រស់នៅភូមិឬស្សី ឃុំឈ្នួរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ បានបើកម៉ូតូសណ្តោងរឺម៉ក១គ្រឿងម៉ាកហុងដាឌ្រីមពណ៍ស្លាបកំផែមសេរីឆ្នាំ២០០៣គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុ បានបុកជាមួយបង្គោលសញ្ញាចរាចរណ៍និងមានអ្នករួមដំណើរមួយនាក់ឈ្មោះចយ ខី ភេទប្រុសអាយុ៣១ឆ្នាំ (របួសស្រាល) រស់នៅភូមិគោកព្រិចត្បួង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ យកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងដោយសារអ្នកបើកបរក្នុងស្ថានភាពស្រវឹង និងល្បឿនលឿនហើយចាំងនិងភ្លើងឡានពីមុខផង ទើបមើលផ្លូវមិនឃើញជ្រុលទៅបង្គោលសញ្ញាចរាចរណ៍តែម្តង។ ពេលនេះសមត្ថកិច្ចកំពុងតែរៀបចំទំនាក់ទៅសាច់ញាតិជនរងគ្រោះដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕( ដោយ ក្តាមស្រែ )

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម